Connect with us

ជីវិតកម្សាន្ដ

ចំណង​ស្នេហ៍ខុស​វ័យរវាង​ ឃ្មឹប​ និងប្តីក្រោយ​ត្រូវ​បាន​បញ្ចប់ ​ក្រោម​ហេតុផល​ការ​ប្រើ​ហិង្សា

បានផុស

នៅ

ទីបំផុតចំណងស្នេហ៍ខុសវ័យរវាងអតីតតារាកំប្លែងអ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ត្រូវបានបែកបាក់គ្នាហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាជាប្តី-ប្រពន្ធអស់រយ:ពេលជាង២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចប់ចំណងស្នេហាដែលធ្លាប់តែផ្អែមល្ហែម និងល្អូកល្អើននឹងគ្នានេះត្រូវបានអ្នកនាងឃ្មឹប ប្រាប់ឱ្យដឹងថា ដោយ​សារតែប្តីក្មេងរូបនេះបានប្រើអំពើរហិង្សាវាយដំមកលើខ្លួនទាំងកំរោលបណ្តាលឲ្យមានរបួស និងស្នាក់ស្នាមនៅកន្លងមួយចំនួននៃរាងកាយនាង។

អតីតតារាកំប្លែង ឃ្មឹប បានបន្តថា បន្ទាប់ប្រើហិង្សា លើនាងរួចហើយប្តីក្មេងរូបនេះបានលួចយករបស់សំខាន់មួយចំនួនដូចជា សៀវភៅគ្រួសារប័ណ្ណសមាគមសិល្បៈ និងប័ណ្ណក្រីក្រទៅជាមួយផងដែរ។

នាងថាស្វាមីក្រោយរបស់អ្នកនាងឈ្មោះ វណ្ណា វណ្ណី បានប្រើអំពើហិង្សាមកលើរូបនាងព្រោះបញ្ហាបន្តិចបន្តូចដោយកាលនោះស្វាមីចង់ទៅផ្ទះប្អូនតែអ្នកនាងអត់ចង់ទៅព្រោះគ្មានលុយធ្វើសោហ៊ុយ ក៏បង្កជារឿងហិង្សាបង្កស្លាកស្នាមតែម្តង។

អ្នកនាង ឃ្មឹប បានបញ្ជាក់បន្ថែមថា ក្រោយកើតរឿងរ៉ាវនេះអ្នកនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅខណ្ឌឫស្សីកែវរួចហើយព្រមទាំងសម្រេចចិត្តថា បែកបាក់គ្នានឹងស្វាមីវ័យក្មេងរូបនេះចាប់ពីពេលនេះតទៅ។

គេកត់សម្គាល់ថា នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អតីតតារាកំប្លែងអ្នកនាងនាង ឃ្មឹប បានជួបនូវរឿងរ៉ាវព្យុះភ្លៀងជាច្រើនក្នុងជីវិតរបស់នាងស្ទើរតែនឹកស្មានមិនដល់ឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ

ព័ត៌មានជាតិ៥៥ វិនាទី មុន

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង មានតម្លៃជាង ២លានដុល្លារ

នយោបាយ៦ នាទីutes មុន

សម្ដេចតេជោ៖ ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម