ជីវិតកម្សាន្ដ
សន វិជ្ជបុត្រ នាំយកអំណោយនិងថវិកា ជូនមរតកមនុស្សរស់ វីរសិល្បករ ផ្នែកចាប៉ីដងវែង
ដោយមើលឃើញពីក្តីអាណិតអាសូរ និងការលំបាករបស់វីរសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន នោះកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញតារាចម្រៀងលោក សន វុជ្ជបុត្រ និងក្រុមការងារបានចុះទៅសួរសុខទុក្ខ ហើយនាំយកសម្ភារៈរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គាត់ ផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងលោក សន វិជ្ជបុត្រ បានរៀបរាប់ថា លោកនិងក្រុមការងារកាលពីថ្ងៃម្សិលមិញ បាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅជូនដល់វីរសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ខណៈដែលបច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់ ក្នុងទឹកដីស្រុករមាសហែក ខេត្តស្វាយរៀង។ លោកបញ្ជាក់ថា ខ្ញុំបានមកសួរសុខទុក្ខលោកតា អ៊ិន សារុន សិល្បៈចាប៉ីដងវែង (មរតកមនុស្សរស់)នៅភូមិត្រពាំងរុន២ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ អំណោយដែលនាំយកទៅចែកជួននោះរួមមាន៖ អង្ករ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,មី, ប្រេងឆា និងត្រីខ រួមទាំងថវិកាមួយចំនួនទៀត ផងដែរ។
តារាប្រុសរូបនេះ ក៏បន្តទៀតថា ក្រៅពីសកម្មភាពចុះសួរសុខទុក្ខ និងចែកអំណោយដល់វីរសិល្បករជើងចាស់ ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន នោះនៅថ្ងៃដដែលនេះ លោកនិងក្រុមការងារក៏បន្តដំណើរទៅចែកកង់ចំនួន៦គ្រឿង និងសម្ភារៈសិក្សាដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជាការកត់សម្គាល់នេះ ពុំមែនទើបជាលើកទី១សម្រាប់តារាចម្រៀងលោក សន វិជ្ជបុត្រ នោះទេខណៈកន្លងមកតារាប្រុសរូបនេះ តែងតែបង្ហាញពីសកម្មភាពចែករំលែកក្តីស្រលាញ់ជួយដល់កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋជួបការខ្វះខាត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ សកម្មភាពនេះ កំពុងទទួលបានការគាំទ្រនិងលើកសរសើរពីសំណាក់មជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់វណ្ណៈទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សុខ ស្រីម៉ុច សម្រស់កាន់តែស្រស់ស្អាត ក្រោយបាត់មុខពីសិល្បៈមួយរយៈខ្លី
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង