ជីវិតកម្សាន្ដ
ការពិត អាចែ ស្អប់ល្បែងបំផុត តែដើរតួភាគច្រើនជា “ស្ដេចល្បែង”
ថ្វីដ្បិតតែភាគច្រើនដើរតួជា “ស្ដេចល្បែង” ប៉ុន្តែការពិតតារាសម្ដែងហុងកុង ចូវ យុនហ្វាត (Chow Yun Fat) បានបង្ហើបថា គាត់ស្អប់ការលេងល្បែងតាំងពីគាត់នៅក្មេងមកម្ល៉េះ ។

តារាសម្តែងដែលប្រិយមិត្តស្គាល់ថា “អាចែ” បាននិយាយថា “ឪពុកខ្ញុំជាអ្នកលេងល្បែងស៊ីសង ។ គាត់តែងតែចាញ់លុយអស់រលីង ដូច្នេះខ្ញុំធំឡើងគឺស្អប់ល្បែងបំផុត” ។

អាចែបានសារភាពថា វាជារឿងគួរឲ្យអស់សំណើចណាស់ដែលគាត់ត្រូវបានអ្នកដឹកនាំរឿងលោក Wong Jing ឲ្យសម្ដែងជាតួអង្គ “ស្ដេចល្បែង” ។

អាចែបានបន្ថែមថា “ដូច្នេះអ្នកអាចនិយាយថា ខ្ញុំជាស្ដេចល្បែងក្លែងក្លាយ” ។
គួរបញ្ជាក់ថា បច្ចុប្បន្នតួអង្គក្នុងរឿង “ស្ដេចល្បែងអាចែ ឬ God of Gamblers” អំឡុងឆ្នាំ ៩៨៩ មានវ័យ ៦៧ ឆ្នាំ និងធ្លាប់រៀបការ ២ ដង ដោយប្រពន្ធចុងក្រោយរបស់លោកឈ្មោះ Jasmine Tan ជាជនជាតិសិង្ហបុរី រៀបការនៅឆ្នាំ ១៩៨៦ ហើយមានកូនស្រីម្នាក់នៅឆ្នាំ ១៩៩១ ឈ្មោះ Celine Ng ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo
ចុចអាន ៖ ចិន បិទកុងតឺន័រ ឡាវ មិនឲ្យឆ្លងកាត់ព្រំដែន មុនចូលឆ្នាំថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ