Connect with us

ជីវិតកម្សាន្ដ

ក្រោយបែកបាក់ស្នេហា ឆឹម សក្កដា កាន់តែមានឥទ្ធិពលក្នុងជំនួញពេជ្រ

បានផុស

នៅ

ថ្វី​ត្បិត​មាន​ដំណឹង​បែកបាក់​ស្នេហ៍​ តែ​តារា​សម្ដែង​លោក ឆឹ​ម សក្កដា គឺ​បានបង្ហាញ​ពីស​កម្មភាព​យ៉ាង​រំភើយ​តែម្ដង​ ពោលគឺ​ខុសពី​តារា​សិល្បៈ​មួយ​ចំនួន​ដែល​ស្រលាញ់គ្នា​ស្ទើរ​លេប​ហើយ​ក្រោយ​បែក​គ្នា​ក៏​ស្ទើរតែ​មិន​ហ៊ាន​ប្រ​ឈម​មុខ​ជាមួយ​គេឯង​។​

លោក ឆឹ​ម សក្កដា ​ត្រូវគេ​ឃើញ​នៅតែ​សកម្ម​ក្នុងការងារ​ផ្សេងៗ ​ដោយ​នៅលើ​ផេ​ក​ផ្ទាល់ខ្លួន ​និង​ផេក​ហាង​ពេជ្រ CT Diamond ​គឺ​លោក​Live ផង​ បង្ហោះ​វីដេ​អូ​ដែល​ថត​ទុក​ផង ​បង្ហាញ​ពី​ស្នាមញញឹម​និងភាព​រីករាយ​ប្រៀបដូចជា​គ្មាន​រឿង​បែកបាក់​ប៉ះពាល់​ដល់​អារម្មណ៍​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏​ត្រូវបាន​គេ​ឃើញ​ដឹកនាំ​តារា​ក្មេងៗ​ ស្អាតៗ ថត​បង្អួត​គ្រឿង​ពេជ្រ​ និង​បង្ហាញ​ពី​ភាពស្និទ្ធ​ស្នាល ដែល​ហាក់ដូចជា​បាន​រួច​ផុតពី​សម្ពាធ​នោះ​ផង​ ខណៈ​ដែលមាន​ការទម្លាយ​អោយដឹងថា​ហេតុផល​ដែល​លោក ឆឹ​ម សក្កដា សប្បាយចិត្ត​រីកថ្លើម​ហើយស​កម្ម​នឹង​ហាង​ពេជ្រ CT Diamond ដល់​ម្លឹង គឺ​ដោយសារ​តែមាន​ថៅកែ​ហាង​ពេជ្រ​ជា​ខ្នងបង្អែក​ និង​ជួយ​លើកទឹកចិត្ត​ខ្លាំង​ទើប​ធ្វើអោយ​លោក​គ្មាន​អារម្មណ៍​សោកស្ដាយ ក្រោយ​អ្នកនាង ពេជ្រ សោភា ប្រកាស​ពី​ការ​បែក​បាក់​ស្នេហ៍​កន្លង​ទៅ​។

លោក ឆឹ​ម សក្កដា ត្រូវបាន​ម្ចាស់​ហាង​ពេជ្រ​នេះ លើកទឹកចិត្ត​អោយចូល​ប្រឡូក​សិល្បៈ​ដើម្បី​កុំ​អោយ​ស្មុគ​ចិត្ត​នោះ​ផង​ ទើប​គ្រាន់តែ​បើក​ប្រទេស​ភ្លាម និងគ្រាន់តែ​បែក​ស្នេហ៍​ភ្លាម​ក៏​ទទួល​សម្ដែង​តែម្ដង បន្ទាប់ពី​លោក​រយាល និងផ្អាក​ពី​សិល្បៈ​មួយរយៈ​មកហើយ ព្រោះតែ​ចង់អោយមាន​សុវត្ថិភាព​ពី​កូ​វីដ​-១៩​។ លោក​ត្រូវគេ​ឃើញ​ទទួល​សម្ដែង​ក្នុង​បទ ជីវិត​ក្មេង​វត្ត ដែលជា​ស្នាដៃ​ផលិត​របស់​អ្នកនាង ចន ច័ន្ទ​លក្ខិណា ក្រោម​ការដឹកនាំ​របស់ លោក ហ្វៃ សំអាង យ៉ាង​គួរអោយ​ចាប់​អារម្មណ៍​។​

បើ​ក្រឡេក​ទៅ​មើល​ការងារ​នៅក្នុង​ហាង​ពេជ្រ​ដែលលោក​បម្រើការ​វិញ​ ក៏​ថៅកែ​ដែលជា​ម្ចាស់​ហាង​ធំ​បាន​លើកមុខ​លោក និងផ្ដល់​ឥទ្ធិពល​អោយ​លោក​មិន​ធម្មតា​ខ្លាំង​ដែរ ​ពោលគឺ​អ្នក​មិនដឹង​ស្ទើរតែ​យល់ថា​ លោក​គឺជា​ថៅកែ​មួយរូប​និង​មាន​ហ៊ុន​ធំ ដែល​អ្វីដែល​លោក​កំពុងតែ​ទទួលបាន​នេះ​ ត្រូវបាន​គេ​សង្ស័​យ​ថា​ គឺជា​ការរួមចំណែក​ដែល​ធ្វើអោយ​លោក​មិន​ស្ដាយ​នឹង​ការបែកបាក់​ស្នេហា​។​

ជាក់ស្ដែង​លោក ឆឹ​ម សក្កដា ទើបតែ​បង្ហាញ​ឥទ្ធិ​ពល​នៅក្នុង​ហាង​ពេជ្រ​តាមរយៈ​ការដឹកនាំ​ក្រុម​ការងារ​រហូតដល់​ជិត​១០០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​កោះ​កុង​ប៉ុណ្ណោះ​ទេ ​ដោយ​ក្នុងឱកាស​បង្ហាញខ្លួន​នៅ​ខេត្តកោះកុង​នោះ​ គឺ​បង្ហាញ​កាន់តែច្បាស់​ពី​មូលហេតុ​នៃ​ការបែកបាក់​ស្នេហា​ជាមួយ ពេជ្រ សោភា​ ដែល​អ្នកគាំទ្រ​ភាគច្រើន​ផ្ដោត​ការសង្ស័យ​នោះ​។

ប្រភព​ទាំងនោះ​ទម្លាយ​ថា ​ក្រៅពី​ថៅកែ​ធំ លោក ឆឹម សក្កដា មាន​សិទ្ធិ​និង​មាន​ឥទ្ធិពល​មិនធម្មតា​ឡើយ​។ ឆ្លើយតប​នឹង​ការ​លើកឡើងថា​ ការទទួល​ឱ​កាស​នៅ​ហាង​ពេជ្រ CT Diamond គឺ​មូលហេតុ​ធ្វើអោយ​លោក​បែកបាក់ ពេជ្រ សោភា នោះ លោក​បានទទួល​ស្គាល់​។​ លោក ឆឹ​ម សក្កដា បញ្ជាក់​ប្រាប់​ថា​ រវាង​លោក​និង​ថៅកែ​ហាង​ពេជ្រ​ធំ​នេះ​ គឺជា​មេ និង​កូនចៅ​១០០​ភាគរយ ហើយ​មូល​ហេតុ​ដែល​លោក និង ពេជ្រ សោភា បែក​គ្នា​ អត់​មាន​អ្នក​ទី​៣ ចូល​ជ្រែក​នោះទេ ប៉ុន្តែ​អាចមកពី​ពេលវេលា និងបញ្ហា​ខ្លះ​ដែល​លោក​មិនអាច​បញ្ជាក់បាន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Angkor Tiger
កីឡា៣ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៥ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១១ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានជាតិ១៤ នាទីutes មុន

សមាជិក ប.ស.ស អាចទៅពិនិត្យ-ព្យាបាល នៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនកំណត់ចំនួនចូលប្រើប្រាស់សេវា និងមិនបង់ថ្លៃព្យាបាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម