ជីវិតកម្សាន្ដ
ស្គាល់ដែរទេ? កំពូលស្រីស្អាត និងល្បីថា សិចស៊ីខ្លាំង ប្រចាំនៅ វៀតណាម
មិនមែនជារឿងអាថ៌កំបាំងទេ ដែលនារីវៀតណាម ត្រូវបានគេស្គាល់ទូទាំងពិភពលោក ដោយសាររូបរាងដ៏ទាក់ទាញ និងទេពកោសល្យជាច្រើន។
ដូច្នេះយើងខ្ញុំសុំបង្ហាញសម្រស់ពីកំពូលតារាបង្ហាញម៉ូដវៀតណាម ដែលល្បីថាសិចស៊ីនិងស្អាតខ្លាំងបំផុត។
១ Trương Thị Diệu Ngọc

នាងគឺជាតារាបង្ហាញម៉ូតដ៏ល្បីម្នាក់ និងជាម្ចាស់កម្មវិធីប្រកួតប្រជែងសម្រស់របស់វៀតណាម។ Ngoc កើតនៅទីក្រុង Da Nang ក្នុងឆ្នាំ ១៩៩០ នាងត្រូវបានប្រជាជនខ្លួនចាត់ទុកថា ស្អាតខ្លាំង និងមានដងខ្លួនស៊ិចស៊ីបំផុត។
២ Ngoc Trinh

ស្រ្តីម្នាក់នេះ គឺតារាបង្ហាញម៉ូដ មិនត្រឹមល្បីនៅក្នុងឧស្សាហកម្មម៉ូដវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកទៀតផង។ នាងកើតនៅឆ្នាំ ១៩៨៩ ហើយបានបង្ហាញខ្លួនឲ្យសាធារណជនស្គាល់ច្រើន។ Ngoc ត្រូវបានអ្នកគាំទ្រពោលពាក្យសរសើរ ចំពោះរូបរាងដ៏លេចធ្លោទាក់ទាញ និងមានមុខមាត់ស្អាតខ្លាំងប្រចាំវៀតណាម។ នាងក៏និយមលេងឈុតសិចស៊ី មើលធ្លុះដល់សាច់ខាងក្នុងធ្លាប់ផ្អើលអស់ កំរាលព្រំក្រហមនៃពិធីបុណ្យ Cannes។
៣ Mai Phuong Thuy

កើតក្នុងឆ្នាំ ១៩៨៨ នៃទីក្រុងហាណូយ Mai Phương Thúy ជានារីវៀតណាមដ៏ស្រស់ស្អាតបំផុត ដែលមានទេពកោសល្យជាច្រើនក្នុងខ្លួន ។ នាងគឺជាតារាសម្តែង បង្ហាញម៉ូត និងជាបេក្ខភាពបវរកញ្ញាវៀតណាម ដែលបានគ្រងមកុដបវរកញ្ញាវៀតណាមលើកទី១០ នៅរមណីយដ្ឋាន Vinpearl ក្នុងទីក្រុង Nha Trang កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០០៦ ។ នាងបានជាប់បវរកញ្ញាពិភពលោកឆ្នាំ២០០៦ ជាលើកដំបូងដោយទទួលបានសំឡេងគាំទ្រពីទស្សនិកជនជុំវិញពិភពលោក។ ក្រៅពីក្លាយជាបេក្ខនារីសម្រស់ដ៏ជោគជ័យ Mai Phương Thúy ក៏មានអាជីពសម្ដែងផងដែរ។
៤ Lưu Thị Diễm Hươn

នាងគឺជាម្ចាស់ជ័យលាភីកម្មវិធីប្រកួតសម្រស់ និងកើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៩០ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នារីដ៏ស្រស់ស្អាតម្នាក់នេះ មានភាពទាក់ទាញខ្លាំង នាងក៏ត្រូវបានបញ្ជូនដោយផ្ទាល់ទៅតំណាងឲ្យវៀតណាម ក្នុងកម្មវិធីប្រកួតបវរកញ្ញាផែនដីឆ្នាំ ២០១០ ដោយមិនចាំបាច់ប្រកួតប្រជែងដណ្តើមតំណែងក្នុង Miss World Vietnam 2010 ជាមុនសិន។ នៅក្នុងការប្រលងនាងបានឈ្នះពានរង្វាន់ “Best in Swimsuit” ។
ក្រៅពីមានភាពទាក់ទាញខ្លាំង នាងក៏មានទេពកោសល្យជាច្រើនទៀតផងដែរ។ ជាឧទាហរណ៍ នាងគឺជាស្ត្រីជំនួញដ៏មានទេពកោសល្យម្នាក់ ដែលបច្ចុប្បន្នគ្រប់គ្រងហាងនំប៉័ងផ្ទាល់ខ្លួន។
៥ Pham Thị Hương

នាងកើតនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៩៩១ នៅទីក្រុង Haiphong ប្រទេសវៀតណាម នាងជាតារាម៉ូដែលដ៏ល្បីល្បាញ និងជាម្ចាស់ពានរង្វាន់កម្មវិធីប្រកួតសម្រស់។ Huong បានចូលរួមក្នុងការប្រលងទូរទស្សន៍ជាច្រើន ដែលជួយបន្ថែមអាជីពជាតារាម៉ូដែល។ ជាឧទាហរណ៍ នាងធ្លាប់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Next Top Model (Top 8), F-Idol 2011 (ឈ្នះ), Ngoi Sao Nguoi Mau Ngay Mai 2012 (Top 5)។ ក្រៅពីនោះ ក្នុងឆ្នាំ ២០១៥ នាងបានតំណាងឲ្យវៀតណាម ក្នុងកម្មវិធី Miss Universe 2015។
៦ Chi Pu

ជាតារាចម្រៀង និងជាតារាសម្តែង ដែលកើតនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៩៣ ទីក្រុងហាណូយ ។ ក្នុងឆ្នាំ ២០០៣ Pu បានឈ្នះការប្រកួតព្យាណូ។ ពីរបីឆ្នាំក្រោយមក ក្នុងឆ្នាំ ២០០៩ នាងបានឡើងកេរ្តិ៍ឈ្មោះក្នុងប្រទេស នៅពេលដែលនាងបានក្លាយជាបេក្ខនារីក្នុងកម្មវិធី Miss Teen Vietnam ដោយនាងឈានទៅដល់កំពូលទាំង ២០។ គិតត្រឹមឆ្នាំ ២០១៦ Chi Pu មានអ្នក Follow ច្រើនជាងគេរបស់តារាស្រីវៀតណាមទាំងអស់ តាមរយៈ Facebook, Instagram និង YouTube។ នា
៧ Ly Nha Ky

នាងជាតារាសម្តែង តារាម៉ូដែល និងជាអ្នកជំនួញជនជាតិវៀតណាម។ Ly កើតនៅឆ្នាំ ១៩៨២ នៅ Vung Tau ជាកន្លែងដែលនាងចំណាយពេលភាគច្រើន ក្នុងវ័យកុមារភាពរបស់នាង។ នៅទីនោះ នាងកំពុងរៀនភាសាយ៉ាងសកម្ម ដើម្បីឥឡូវនេះ នាងក៏ចេះច្រើនភាសា និងស្ទាត់ជំនាញ មិនត្រឹមតែជាភាសាកំណើត វៀតណាមប៉ុណ្ណោះទេ ថែមទាំងភាសាចិនកុកងឺ អាល្លឺម៉ង់ និងអង់គ្លេសទៀតផង។
៨ Hoang Thuy Linh

ជាតារាសម្តែង និងជាតារាចម្រៀង V-pop ដែលកើតក្នុងឆ្នាំ ១៩៨៨។ Hoang បានចាប់ផ្តើមអាជីពរបស់នាងតាំងពីដើមដំបូង និងល្បីល្បាញរួចទៅហើយកាលពីក្មេង។ មុនពេលនាងឈានដល់អាយុ ២០ឆ្នាំ នាងបានចូលរួមក្នុងការផ្សាយពាណិជ្ជកម្ម និងផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាច្រើនរួចទៅហើយ ក៏ដូចជានៅលើក្របទស្សនាវដ្តីសម្រាប់យុវវ័យ។
៩ Kathy Uyen

ជាអ្នកជំនួញថ្មីមួយ ក្នុងពិភពនៃការសម្ដែងរបស់វៀតណាម។ យ៉ាងណាក៏ដោយ ស្ត្រីដ៏ស្រស់ស្អាតរូបនេះបានគ្រប់គ្រងតំណែងរបស់ខ្លួនរួចហើយ ក្នុងបញ្ជីនារីសិចស៊ីវៀតណាម។ កើតនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩៨១ Kathy Uyen គឺជាតារាសម្តែង ផលិតករ និងជាអ្នកនិពន្ធរឿងជនជាតិអាមេរិកវៀតណាម ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងវិស័យភាពយន្តដ៏ពិសេស។
១០ Dong Nhi

គឺជាតារាចម្រៀងប៉ុបវៀតណាមដ៏មានប្រជាប្រិយភាពខ្លាំង។ អាជីពជានារីនេះ ចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨មក ហើយមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ចាប់តាំងពីពេលនោះមក។
Dong Nhi មានតំណែងជាម្ចាស់ជ័យលាភី The Remix Contest រដូវកាលទី១ ឆ្នាំ២០១៥ គ្រូបង្វឹក The Voice Kid Vietnam ឆ្នាំ ២០១៦ និងជា Coach The Voice Vietnam ឆ្នាំ ២០១៧។ ដោយសារតែនាងទទួលបានការចាប់អារម្មណ៍នោះ Nhi ក៏ត្រូវម៉ាកនៃផលិតផលផ្សេងៗគ្នាជាច្រើន ដែលចង់សហការជាមួយនាង។ ដូច្នេះហើយ ទើបនាងក៏ជាមុខមាត់របស់ម៉ាកល្បីៗជាច្រើនដូចជា Samsung, Maybelline, Audi Vietnam, Nescafe, Pepsi, KFC ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?