Connect with us

ជីវិតកម្សាន្ដ

អតីតបវរកញ្ញាចក្រវាលអាមេរិក លោតសម្លាប់ខ្លួនពីលើ ខុនដូ

បានផុស

នៅ

អតីតម្ចាស់ជយលាភីបវរកញ្ញាចក្រវាលសហរដ្ឋអាមេរិកឆ្នាំ២០១៩ នាង Cheslie Kryst បានទទួលមរណភាពក្នុងវ័យ៣០ឆ្នាំ ដោយធ្លាក់ពីខុនដូនៅ Manhattan។

Miss USA 2019, Cheslie Kryst, 30, was found dead on Sunday morning after jumping from a New York City skyscraper
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសាររបស់ Kryst បានបញ្ជាក់ពីការស្លាប់របស់នាង នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ។ សាកសពរបស់នាងត្រូវបានគេឃើញនៅលើចិញ្ចើមផ្លូវ ខាងក្រៅខុនដូ Orion ក្នុងទីក្រុង Midtown នៅម៉ោងជាង៧ព្រឹក។

យោងតាមកាសែត New York Post បានឲ្យដឹងថា Kryst រស់នៅជាន់ទី៩នៃខុនដូនេះ។ នាង​ត្រូវ​បាន​គេ​ឃើញ​លើក​ចុង​ក្រោយ​នៅ​​កម្ពស់២៩ជាន់។

ទោះបីជាក្រុមគ្រួសាររបស់នាងមិនផ្តល់មូលហេតុ នៃការស្លាប់ក៏ដោយ ប៉ុន្តែប្រភពពីនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កបានបញ្ជាក់ថា Kryst ស្លាប់ដោយការធ្វើអត្តឃាត។

កាសែតដដែល​រាយការណ៍​ថា Kryst បាន​បន្សល់​ទុកកំណត់ហេតុ​មួយ ​ដែលប្រគល់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនទៅ​ឲ្យម្តាយ។

Cheslie Kryst was crowned Miss USA in 2019, crowned by 2018 winner Sarah Rose Summers

Kryst បានចាប់ផ្តើមប្រកួតបវរកញ្ញាតាំងពីនៅក្មេងជំទង់ ដោយដើរតាមគន្លងម្តាយ ដែលគ្រងមកុដបវរកញ្ញា North Carolina សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២។ Kryst ក៏បានគ្រងមកុដបវរកញ្ញានេះដែរក្នុងឆ្នាំ២០១៩។

នៅអាយុ២៨ឆ្នាំ Kryst បានក្លាយជាស្ត្រីមានអាយុច្រើនជាងគេ ដែលគ្រងមកុដបវរកញ្ញាសហរដ្ឋអាមេរិក។ នាងក៏បានបន្តក្លាយជាអ្នកឈ្នះមកុដនេះយូរជាងគេផងដែរ ដោយសារការពន្យារពេលដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ដោយកាន់តំណែងនេះបានរយៈពេល៥៥៧ថ្ងៃ៕

Steve Harvey interviews Miss USA Cheslie Kryst onstage at the 2019 Miss Universe Pageant in December 2019

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Beast

ចុចអាន៖ បវរកញ្ញា ងិន ម៉ារ៉ាឌី ទម្លាយក្តីស្រមៃធំ និងគន្លឹះជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម