ជីវិតកម្សាន្ដ
តារាចម្រៀងប្រុស-ស្រី ២ រូប ជួបទុក្ខធំក្នុងគ្រួសារដូចគ្នា
តារាចម្រៀងប្រុស-ស្រីល្បីឈ្មោះ ២ រូបពេលនេះ កំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅដូចគ្នានៅក្នុងគ្រួសារ ខណៈដែលពួកគេសុទ្ធតែបាត់បង់មនុស្សសំខាន់ដោយគ្មានថ្ងៃត្រឡប់ឡើយ។
តារាប្រុស-ស្រីទាំង ២ ដួងនោះរួមមាន ១.តារាចម្រៀងសំឡេងស្អក គឺលោក ខេម និងទី ២.តារាចម្រៀងស្រីកញ្ញា សុខ សីឡាលីន ។
តារាចម្រៀងហង្សមាស កញ្ញា សុខ សីឡាលីន ត្រូវបានគេដឹងថា បច្ចុប្បន្ននាង និងក្រុមគ្រួសារកំពុងកាន់ទុក្ខដ៏ក្រៀមក្រំបំផុត ព្រោះឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ដោយសារជំងឺប្រចាំកាយ (ទឹកនោមផ្អែម)។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/FB_IMG_1643609285256.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/FB_IMG_1643609090436.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220131_130647.jpg)
ចំណែកឯតារាចម្រៀងប្រុសលោក ខេម កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ក៏បានប្រកាសដំណឹងដ៏ក្រៀមក្រំ និងសោកសៅនៅលើបណ្ដាញសង្គមរបស់បន្ទាប់ពីក្មួយប្រុសរបស់លោកបានទទួលមរណភាពទាំងវ័យក្មេង។ បើតាមការឱ្យដឹងក្មួយប្រុសរបស់លោក ខេម បានទទួលមរណភាព ដោយសារគាំងបេះដូង។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220131_130743.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220131_130723.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220131_130753.jpg)
តាមរយៈដំណឹងមរណទុក្ខនេះដែរ គេក៏ឃើញមានមិត្តភក្តិសិល្បៈ និងអ្នកគាំទ្រព្រមទាំងប្រើប្រាស់ប ណ្តាញសង្គមជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយតារាចម្រៀងប្រុស-ស្រីទាំង២ដួងព្រម និងក្រុមគ្រួសារគ្រប់គ្នាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច