ជីវិតកម្សាន្ដ
បង្ហើបមូលហេតុដែលអតីតបវរកញ្ញាអាមេរិក លោតសម្លាប់ខ្លួន កាលពីព្រឹកមិញ
មរណភាពរបស់អតីតបវរកញ្ញាចក្រវាលសហរដ្ឋអាមេរិក ប្រចាំឆ្នាំ២០១៩ កញ្ញា Cheslie Kryst បានបង្កការភ្ញាក់ផ្អើលសឹងពេញពិភពលោក ជាពិសេសក្នុងវិស័យប្រកួតសម្រស់តែម្ដង។
សារព័ត៌មាន TMZ បញ្ជាក់ថា អតីតបវរកញ្ញាអាមេរិក Cheslie Kryst និងជាបេក្ខភាព Top 10 នៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាល កាលពីឆ្នាំ ២០១៩ បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ដោយការលោតសម្លាប់ខ្លួនពីលើអគា កម្ពស់ ២៩ជាន់ នៅឯទីក្រុងញូយ៉ក។
អតីតរាជិនិសម្រស់តំណាងអាមេរិក ឆ្នាំ២០១៩ រូបនេះ ត្រូវបានគេដឹងថាមានអាជីពជាច្រើនក្នុងពេលតែមួយ ដែលនាងជាមេធាវី អ្នកសរសេរប្លុក អ្នកបង្ហាញម៉ូដ និងអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ Extra TV ផងដែរ។ ដូច្នេះហើយ ទើបបានជាការស្លាប់របស់តារាស្រីរូបនេះ នាំឱ្យមហាជនតក់ស្លុត និងសោកស្ដាយខ្លាំងបំផុត។
ជុំវិញមូលហេតុនៃមរណភាពរបស់ Cheslie Kryst ក្រុមគ្រួសាររបស់នាងមិនបានបញ្ជាក់តម្រុយអ្វីនោះទេ ខណៈក្រុមប៉ូលិសបានសន្និដ្ឋានថា នាងបានធ្វើអត្តឃាត។ ទោះយ៉ាងណា ខាងកោសល្យវិច័យនៅមិនទាន់អាចកំណត់ពីមូលហេតុស្លាប់ពិតប្រាកដនៅឡើយទេ។

យ៉ាងណាមិញ ប្រភពពី Hindustan Times បានបង្ហើបថា មុនពេល Cheslie Kryst ស្លាប់ គេបានឃើញសារចម្លែកមួយដែលនាងបានបង្ហោះនៅលើគណនី Instagram កាលពីថ្ងៃអាទិត្យ ទី៣០ ខែមករា ដោយនាងសរសេរថា “May this day bring you rest and peace.” (សូមឱ្យថ្ងៃនេះនាំអ្នកឱ្យបានសម្រាកដោយសុខសាន្ត)។ តាមរយៈសារដ៏ខ្លីមួយនេះ អ្នកគាំទ្ររបស់នាងជាច្រើនយល់ឃើញថា ទំនងមកពីអាជីពរបស់នាងនាពេលបច្ចុប្បន្នមានភាពតានតឹងខ្លាំងពេក ដែលវានាំឱ្យ Cheslie Kryst រងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ និងមានរយៈពេលយូរ រហូតបណ្ដាលឱ្យនាងហ៊ានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។
ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានប៉ុនណោះ ចំពោះមូលហេតុពិតប្រាកដ យើងនឹងរង់ចាំមើលទាំងអស់គ្នា៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីតបវរកញ្ញាចក្រវាលអាមេរិក លោតសម្លាប់ខ្លួនពីលើ ខុនដូ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ