ជីវិតកម្សាន្ដ
ស្រាបៀរគ្រុឌ បង្កើតកម្មវិធីពេលវេលាល្អ ឈ្នះរង្វាន់ជាមួយគ្រុឌ ដោយចែករង្វាន់ ១០០ លានរៀល នៅក្នុងសប្តាហ៍ទី ១
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ Krud Idol Concert បានប្រគំតន្ត្រីទំនើបសម័យថ្មីដ៏កក្រើកឆាកជាមួយកំពូលតារាចម្រៀងល្បីៗ រួមជាមួយនឹងទស្សនីយភាពថ្មី បទចម្រៀងថ្មីៗ ក្នុងឱកាសការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ រឹតតែរំភើបជាងនេះ គឺកម្មវិធីប្រកាសរង្វាន់ដ៏អស្ចារ្យ ដែលមានចំនួនទឹកប្រាក់សរុបរហូតដល់ ១០០លានរៀល!!!

សម្រាប់សប្តាហ៍ទី១នេះ Krud Idol Concert បានប្រកាសរង្វាន់ជូនអតិថិជនដែលបានជាវស្រាបៀរគ្រុឌ ជាមួយប្រូម៉ូសិន “ ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ ” ដែលសរុបជាទឹកប្រាក់រហូតដល់ ១០០លានរៀល។ ក្នុងនោះរួមមាន ម៉ូតូ Honda Dream ស៊េរីថ្មី2022, ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី, រង្វាន់លុយសុទ្ធ, និងរង្វាន់ជាច្រើនទៀត។ អតិថិជនស្រាបៀរគ្រុឌដែលមិនទាន់មានឱកាសឈ្នះរង្វាន់ សូមកុំទាន់អស់សង្ឃឹម! Krud Idol Concert នៅតែបន្តផ្តល់រង្វាន់ធំដ៏ច្រើនសន្ធឹកសន្ធាប់។


ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែជាវស្រាបៀរ គ្រុឌ ចាប់ពី ១កេស ពីបណ្តាហាងលក់ភេសជ្ជៈចូលរួម មានស្លាកសញ្ញា Krud Idol Concert លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ២សន្លឹកភ្លាមៗ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន។ ការចាប់ឆ្នោត និងប្រកាសរង្វាន់នឹងប្រព្រឹត្តទៅក្នុងកម្មវិធី Krud Idol Concert ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការរបស់ស្រាបៀរគ្រុឌ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់តទៅ។
ប្រញាប់ឡើង! ជាវកាន់តែច្រើន ទទួលបានពេលវេលាល្អកាន់តែច្រើន ឱកាសឈ្នះរង្វាន់រឹតតែច្រើន។
ទស្សនា និងឈ្នះរង្វាន់នៅក្នុងការផ្សាយផ្ទាល់ពិសេសនេះដែលនាំមកជូនផ្តាច់មុខដោយ៖ ស្រាបៀរ គ្រុឌ! ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ!
សូមទាក់ទងមកតាមលេខទូរសព្ទ ០៨៨ ៨៦៦ ៦២ ៩៨ សម្រាប់ព័ត៌មានបន្ថែម។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
អំពីគ្រុឌ
គ្រុឌ គឺជាអារម្មណ៍នៃថាមពលវិជ្ជមាន ដែលធ្វើឲ្យអ្នកអាចពុះពារបន្តឆ្ពោះទៅមុខ ទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ។ នេះជាថាមពលវិជ្ជមានដែលនៅជិតអ្នកគ្រប់ពេលវេលា ដើម្បីសម្រេចគោលដៅដោយជោគជ័យ។ ពេលដែលលោកអ្នកក្រេបឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម…ហ្អា…លោកអ្នកនឹងទទួលបាននូវអារម្មណ៍ដ៏ល្អជាមួយមនុស្សជាទីស្រលាញ់ ក្នុងបរិយាកាសដ៏វិសេសវិសាលបំផុត។ អារម្មណ៍ដ៏រីករាយដែលស្ថិតនៅក្នុងខ្លួនអ្នក គឺជាថាមពលវិជ្ជមានដែលអ្នកមិនអាចខ្វះបាន។ ដូចនេះសូមបើកគំរបស្រាបៀរគ្រុឌ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។
លក្ខណៈពិសេសរបស់ស្រាបៀរគ្រុឌគឺ ក្លិនដ៏ក្រអូបឈ្ងុយពីផ្កាហប់ ពពុះច្រើន រួមផ្សំជាមួយអង្ករប្រណីតរបស់ប្រទេសកម្ពុជា និងវត្ថុធាតុដើមផ្សេងទៀតពីបរទេសដែលមានគុណភាពខ្ពស់ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ។ តុល្យភាពនៃរសជាតិល្វីងល្មមចេញពីស្រូវសាលី និងផ្កាហប់ស្រស់បានផ្តល់នូវរសជាតិដ៏ឆ្ងាញ់ពិសា ព្រមទាំងធានាបាននូវផាសុកភាព និងមិនធ្វើឲ្យឈឺក្បាលបន្ទាប់ពីទទួលទាន៕








-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា