Connect with us

ជីវិតកម្សាន្ដ

មកទល់ពេលនេះ គូស្នេហ៍មហាសេដ្ឋី Beyoncé មានម៉ាក់យីហោ និងអាជីវកម្មប៉ុន្មានក្នុងដៃ ?

បានផុស

នៅ

Beyoncé Knowles-Carter គឺជាតារាចម្រៀងជនជាតិអាមេរិក និងជាម្ចាស់ម៉ាកយីហោ ទូទាំងសកល​លោក។ សូម្បីតែមនុស្ស​ដែល​មិន​ស្គាល់​នាង ​ក៏​អាច​ស្គាល់​ឈ្មោះ Beyoncé ពី​ស្លាក​ម៉ូដ ​គ្រឿងសម្អាង និង​ពាណិជ្ជកម្ម Pepsi ដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​បាន​ចាប់ផ្ដើម​អាជីព ជាតារាចម្រៀង​នារី​លក់​ដាច់​បំផុត​មួយ​របស់​ពិភពលោក​ នៅ​ចុងទសវត្សរ៍​ឆ្នាំ ១៩៩០ ។ ក្នុង​ឆ្នាំ ២០០៣ ​អាជីព​ជាអ្នក​ចម្រៀង​នាំមុខ នៃក្រុមចម្រៀង​ចង្វាក់ និង​ក្រុម Blues Destiny’s Child ដែលជាក្រុម​អាល់ប៊ុមទោល​ដំបូង​របស់នាង “Dangerously in Love” ត្រូវបាន​ចេញ​ផ្សាយ​ដោយ Columbia Records ដែល​ជាផ្នែក​នៃ​សាជីវកម្ម Sony (SNE)។ Beyoncé បាន​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ោង Super Bowl ក្នុងឆ្នាំ ២០១៣ និង ២០១៦ ។

ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Beyoncé គិតត្រឹមខែសីហា ឆ្នាំ ២០២១ មាន​ចំនួន ៤៤០ លាន​ដុល្លារ​អាមេរិក។ បើ​យោង​តាម​ទស្សនាវដ្ដី Forbes នាង​ជាប់ចំណាត់ថ្នាក់​ទី ៧៣ ក្នុង​បញ្ជី​ស្ត្រី​​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​របស់​អាមេរិក។

ទ្រព្យសម្បត្តិ​របស់ Beyoncé និង Jay-Z

ក្នុង​ឆ្នាំ ២០០៨ នាង​បាន​រៀបការ​ជាមួយ​តារា​រ៉េប និង​ជា​សហគ្រិន Jay-Z ហើយ​មិន​យូរប៉ុន្មាន​អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ជា​គូស្នេហ៍​មហាសេដ្ឋី​ដំបូង​គេ​របស់​តន្ត្រី​ប៉ុប។ ការ​តាមដាន​របស់​ពួកគេលើ On the Run Tour II រក​ចំណូល​បាន ២៥៣.៣លានដុល្លារ ក្នុងឆ្នាំ ២០១៨។

Beyoncé ក៏​រក​ប្រាក់​បាន​ពី​ការ​បង្ហាញ​ខ្លួន ការងារ​ជា​តារា​បង្ហាញ​ម៉ូត ​សម្រាប់​ទស្សនាវដ្ដី​ម៉ូដ និង​ដំណើរ​ប្រគុំតន្ត្រី​ផង​ដែរ។ តាមរយៈក្រុមហ៊ុនរបស់ខ្លួន Parkwood Entertainment នាង​ផលិត តន្ត្រី និង​សំលៀកបំពាក់ រួមទាំង​ភាពយន្ត “Cadillac Records” និង “Obsessed” ជាដើម។

Parkwood ក៏បាន​ផលិត​ភាពយន្ត​ឯកសារ​របស់ Beyoncé ដែល​មាន​ចំណងជើង​ថា “Life Is But a Dream” នៅ​លើ​បណ្ដាញ​បុត្រ​សម្ព័ន្ធ​របស់ AT&T (T) Home Box Office, Inc ។ ក្នុង​ឆ្នាំ២០១៦ Parkwood បាន​បើក​ដំណើរការ Ivy Park ដែល​ជា​ខ្សែ​ម៉ូដ​សំលៀកបំពាក់​តាម​ដង​ផ្លូវ​ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​លក់​រាយ Topshop ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស។

ទន្ទឹមនោះ Jay-Z ក៏បានកើនទ្រព្យសម្បត្តិសរុបប្រមាណជិត ១.៤ ពាន់លានដុល្លារ គិតត្រឹមខែ មីនា ឆ្នាំ២០២១។ ចំណែក​ទ្រព្យសម្បត្តិសរុបក្នុង​ឧស្សាហកម្ម​កម្សាន្ត​ មាន​ចំនួនសរុប ១.៨ ពាន់លានដុល្លារ បន្ថែមទៀត។

បន្ថែមពីលើអាជីពតន្ត្រី Jay-Z បានបង្កើនទ្រព្យសម្បត្តិរបស់គាត់ ​ក្នុងរយៈពេលជាច្រើន​ឆ្នាំ តាមរយៈការ​បណ្តាក់ទុនអាជីវកម្មផ្សេងទៀត។ គាត់​បានលក់ម៉ាកសម្លៀកបំពាក់ Rocawear របស់គាត់​ទៅឲ្យ​ Iconix Brand Group ក្នុងតម្លៃ ២០៥ លានដុល្លារ។ គាត់ក៏​គឺជាម្ចាស់ក្លឹប The 40/40 ដែលជាខ្សែសង្វាក់​នៃក្លឹបកីឡាដ៏ប្រណីត និងជាម្ចាស់ភ្នាក់ងារកីឡា Roc Nation Sports។

យ៉ាងណាមិញ ក្នុងឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុនរបស់គាត់ គឺ Project Panther Bidco Ltd. គាត់បានទិញ Tidal ដែលជាសេវាកម្មស្ទ្រីមតន្ត្រីផ្អែកលើការជាវពី Aspiro Group ដែលមានមូលដ្ឋាន​នៅ​ប្រទេស​ន័រវេស ដែលត្រូវបានគេស្គាល់ថា Aspiro AB ក្នុងតម្លៃ ៥៦ លានដុល្លារ។ Tidal ទើបតែបានបើកដំណើរការ​ នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ហើយហៀប​នឹងបើកដំណើរការនៅក្នុងប្រទេសអ៊ឺរ៉ុបកាន់តែច្រើន នៅពេលដែល Jay-Z បានទិញក្រុមហ៊ុន។

Tidal គឺជាក្រុមហ៊ុនតន្ត្រីស្ទ្រីម ដែលគ្រប់គ្រងដោយសិល្បករដំបូងគេ ហើយផ្តល់ជូននូវបទចម្រៀង និងវីដេអូតន្ត្រី ក៏ដូចជាខ្លឹមសារផ្តាច់មុខ ដែលត្រូវបានជ្រើសរើស។ តន្ត្រីដែលបានចាក់ផ្សាយតាមរយៈ Tidal មានលក្ខណៈជាក់លាក់ខ្ពស់ គុណភាពសំឡេង គ្មានការបាត់បង់។ សហម្ចាស់សិល្បករ Tidal ផ្សេងទៀតរួមមាន Beyoncé, Rihanna, Kanye West, Nicki Minaj, Chris Martin, Alicia Keys និង Madonna ។ ក្នុងឆ្នាំដំបូងរបស់ខ្លួន Tidal បានប្រកាសថា មូលដ្ឋាននៃការជាវជាសកលរបស់ខ្លួន​បានកើនឡើងពី ៥៤០,០០០ ទៅ ៣ លាននាក់។

Jay-Z ក៏មានកិច្ចព្រមព្រៀងគាំទ្រតារាល្បី រួមមាន Anheuser-Busch beer Budweiser, Samsung Group និង Brooklyn Nets ដែលជាក្រុមសមាគមបាល់បោះជាតិ។

ក្នុងនោះដែរ មិនខុសគ្នាពីស្វាមី Beyoncé បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥០ លានដុល្លារ ជាមួយក្រុមហ៊ុន PepsiCo (PEP) ក្នុងឆ្នាំ២០១២។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងកូនកាត់ Beyoncé បង្ហាញវត្តមាននៅក្នុងការផ្សាយពាណិជ្ជកម្ម និងការបោះពុម្ព Pepsi ហើយ Pepsi បានផ្តល់មូលនិធិសម្រាប់គម្រោងច្នៃប្រឌិតដែលបានជ្រើសរើស។

នាងក៏ជាអ្នកនាំពាក្យដ៏ល្បីល្បាញសម្រាប់ ក្រុមហ៊ុនគ្រឿងសំអាង L’Oreal (LRLCY) ។ នាងបានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មដ៏ល្បីឡើម៉ាក់យីហោដូចជា American Express (AXP), Samsung, Ford Motor Company (F) និង DirecTV ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញជីវប្រវត្តិមុនល្បីល្បាញ ពីម្ចាស់បទ “Attention “ និងទ្រព្យសុទ្ធក្នុងឆ្នាំ ២០២២

ចុចអាន៖វ័យជ្រេមែនពិត! តារាបរទេស ១២ រូបនេះ មានសម្រស់ថេរ និងសម្ដែងបានយ៉ាងល្អ មកទល់សព្វថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជា-អូស្ត្រាលី បញ្ជាក់ពីការបន្តកិច្ចសហការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ១៥ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម