Connect with us

ជីវិតកម្សាន្ដ

មាន សូ​នី​តា ៖ មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​បើ​កាន់តែ​រឹតបន្តឹង​ក៏​កាន់តែ​ឆាប់​របូត​ទៅដោយ​ងាយ​

បានផុស

នៅ

​ភ្នំពេញ​៖​តារា​សម្តែង​ធ្មេញ​ជំ​ពើ​សក​ញ្ញា មាន សូ​នី​តា បើ​តាម​ការកត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ​នាង​ហាក់​កាន់តែ​បង្ហាញ​ច្បាស់ៗ​នូវ​រឿងរ៉ាវ​ជីវិត​ស្នេហា​ឯកជន​ផ្ទាល់ខ្លួន​ខណៈដែល​មាន​ទស្សនិកជន​មួយ​ចំនួន​ធំ​ក៏​កំពុង​តាមដាន​ចង់​ដឹង​ជុំវិញ​បញ្ហា​ជីវិត​គូ​របស់​ស្រី​ស្រស់ មាន សូ​នី​តា ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះបីជា​តារា​ស្រី​កញ្ញា មាន សូ​នី​តា តែង​បង្ហាញ​ពី​អារម្មណ៍​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​យ៉ាងណាក្តី​ តែ​តារា​ស្រី​រូប​នេះ​ក៏​ត្រូវ​បាន​គេ​សង្កេតឃើញថា​ មាន​ពេល​ខ្លះ​គឺ​នាង​ដូចជា​ខ្វាយខ្វល់​ចិត្តខ្លាំង​រហូត​ទម្លាយ​សារ​ចេញពី​ចិត្ត​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​បង្ហាញ​ចម្ងល់​គ្រប់គ្នា​។​ប៉ុន្តែ​ជាការ​ស្រាយ​មន្ទិល​មិនទាន់​ត្រូវបាន​តារា​ស្រី​ម្នាក់នេះ​ឆ្លើយ​បញ្ជាក់​ច្បាស់​ការពិត​នៅឡើយ​ទេ​។

​ជាក់ស្តែង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ មាស សូ​នី​តា នា​រសៀល​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០២០​នេះ​នាង​បាន​សរសេរ​បញ្ចេញ​ខ្លឹមសារ​មួយ​ប្រយោគ​ដោយមាន​អត្ថន័យ​ដូច្នេះ​ថា កាន់តែ​រឹតបន្តឹង -​កាន់តែ​របូត​។​ គេ​មិនអាច​យក​ជីវិត​មនុស្ស​មកសុំ​វិញ​ចូរ​ឲ្យ​ស៊ីគ្នា​ដោយ​ងាយ​បានទេ​ត្រូវ​ចាំ​ថា​ចង្វាក់​នៃ​ដំណើរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូចគ្នា​ទេ ​ព្រោះ​ថាបើ​អ្នក​ចង​រឹត​បន្តឹង​ខ្លាំងពេក​អាច​នឹង​របូត​នៅ​ថ្ងៃ​ណាមួយ​ដោយ​មិនដឹង​ខ្លួន​។

តាមរយៈ​ខ្លឹមសារ​របស់​តារា​សម្តែង​ស្រី​កញ្ញា មាន សូ​នី​តា ខាងលើនេះ​ត្រូវបាន​ទស្សនិកជន​យល់ឃើញថា​មិន​ត្រឹមតែ​ន័យ​ដាស់តឿន​ស្មារតី​ដល់​មហាជន​នោះទេ​គឺ​ថែមទាំង​បង្ហាញ​ឲ្យ​ឃើញ​ពី​ច​រឹត​ពិត​របស់​នាង​ដែល​អាច​សំដៅលើ​បញ្ហា​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​ដែល​កំពុង​នឹង​កើតមានឡើង​ផងដែរ​។​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ​មិនទាន់​អាចទាក់ទង​ដើម្បី​ស្វែងរក​ការ​សួរនាំ​ឬ​បកស្រាយ​បន្ថែម​ពី​កញ្ញា មាន សូ​នី​តា បាន​នៅឡើយ​ទេ​ កម្ពុជាថ្មី​ស្វាគមន៍​រាល់​ការ​បក​ស្រាយ​របស់កញ្ញា​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម