ជីវិតកម្សាន្ដ
ហ្វេនហួសចិត្ត ពេលដឹងគ្រឿងតែងមុខប្រចាំថ្ងៃរបស់ Kylie Jenner សុទ្ធតែមិនមែនប្រេនដែលនាងលក់
គ្រប់គ្នាបានដឹងមកហើយថា តារាម៉ូឌែលដ៏ជោគជ័យ Kylie Jenner ជាសេដ្ឋីនីវ័យក្មេងបំផុតដែលបង្កើតទ្រព្យដោយដៃខ្លួនឯង តាំងពីអាយុ ២១ឆ្នាំមកម្ល៉េះ។ ដោយសារកាក់កបជាមួយផលិតផលថែរក្សាសម្រស់ មកទល់នឹងពេលនេះ Kylie Jenner គឺជាម្ចាស់ប្រាក់ប្រមាណ ៧០០លានដុល្លារ ទៅ ១ពាន់លានដុល្លារអាមេរិក។

ក្រៅពីនោះគេក៏បានដឹងផងដែរថា តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ជាស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics ដែលជាក្រុមហ៊ុនលក់ផលិតផលសម្អាងផ្ដាច់មុខរបស់ Kylie ផ្ទាល់។ ប៉ុន្តែអ្វីដែលធ្វើឱ្យហ្វេនៗសែនហួសចិត្ត ខណៈពេលថ្មីៗនេះ គេបានដឹងថាម្ចាស់ផលិតផលល្បី Kylie Cosmetics មិនប្រើគ្រឿងតែងមុខប្រចាំថ្ងៃ ដែលជាប្រេនរបស់ខ្លួននោះទេ។

ប្រភពពីទស្សនាវដ្ដី Vogue Beauty បានឱ្យដឹងថា ជាទូទៅ ការផាត់មុខប្រចាំថ្ងៃ Kylie Jenner និយមប្រើគ្រឿងសម្អាងតែ ៥មុខប៉ុណ្ណោះ ខណៈគ្រឿងសម្អាងទាំងនោះរួមមាន ម្សៅទ្រនាប់ ម្សៅផាត់ កូល័រថ្ពាល់ ក្រែម និងខ្មៅដៃគូចិញ្ចើម។ ទោះយ៉ាងណាគ្រឿងសម្អាងប៉ុន្មានេះ សុទ្ធតែមិនមែនជាម៉ាកយីហោរបស់នាងទាំងអស់។

ប្រភពដដែល បានឱ្យដឹងបន្ថែមថា Kylie ប្រើម្សៅទ្រនាប់ម៉ាក Luminous Silk Foundation របស់ក្រុមហ៊ុន Giorgio Armani ម្សៅផាត់ម៉ាក Hoola Matte Bronzer របស់ក្រុមហ៊ុន Benefit Cosmetic គូល័រថ្ពាល់ម៉ាក Dior Backstage Rosy Glow របស់ក្រុមហ៊ុន Dior ក្រែមម៉ាក MAC និងខ្មៅដៃគូចិញ្ចើមរួមជាមួយ Eyeliner ម៉ាក Brow Wiz របស់ក្រុមហ៊ុន Anastasia Beverly Hills។
ក្រោយដឹងរឿងនេះ ប្រិយមិត្តភាគច្រើនសម្ដែងការអាក់អន់ចិត្តជាខ្លាំង ខណៈពួកគេព្យាយាមគាំទ្រផលិតផលដែលជាប្រេនរបស់ Kylie ប៉ុន្តែម្ចាស់ប្រេន បែរជាប្រើផលិតផលរបស់អ្នកផ្សេងទៅវិញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ