Connect with us

ជីវិតកម្សាន្ដ

មិនធ្លាប់មាន​! គោជល់ប្រកាសប្រូម៉ូសិន “កំប៉ុងច្រៀង ឈ្នះលុយ ២០០ លាន ​មានភ្លែត ជាមួយគោជល់”

បានផុស

នៅ

ចូលដល់ដើមឆ្នាំ ២០២២ ភ្លែត គោជល់ ដែលជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសប្រូម៉ូសិនដ៏គួរឱ្យរំភើប និងពិសេសអស្ចារ្យរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកជូនដល់អតិថិជនដែលនិយមពិសាភេសជ្ជៈ គោជល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនទី១ ក្រុមហ៊ុនប្រកាសថា “កំប៉ុងច្រៀង លុយ២០០លាន ​មានភ្លែត ជាមួយគោជល់” ជាប្រូម៉ូសិនដ៏ពិសេសអស្ចារ្យ​បំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះនៅក្នុងប្រទេសកម្ពុជា។ តាមរយៈប្រូម៉ូសិននេះ គោជល់ នឹងផ្តល់មហារង្វាន់ធំជាលុយសុទ្ធរហូតដល់ទៅ ២០០ លានរៀលឯណោះ។ 

ក្រុមហ៊ុនគោជល់បានឱ្យដឹងទៀតថា ប្រូម៉ូសិន “កំប៉ុងច្រៀង លុយ ២០០ លាន ​មានភ្លែត ជាមួយគោជល់” នឹងចាប់ផ្តើមផ្តល់ជូនពីខែកុម្ភៈនេះតទៅ។ ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០ លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរក្នុងនោះរូមមាន៖ ម៉ូតូ Honda Dream រថយន្តម៉ាក Ford Wildtrak ជាច្រើនគ្រឿង។

អ្វីដែលកាន់តែអស្ចារ្យមួយកម្រិតទៀតនោះ លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈតំណាងផលិតផល គោជល់ ហើយបទ​ចម្រៀង​ original របស់ប្រូម៉ូសិនគោជល់ដែលច្រៀងដោយ​លោក នឹងបន្លឺឡើង​នៅ​ពេល​អតិថិជនគាស់ចំ Singing Can (កំប៉ុងច្រៀង) ​ជាមហារង្វាន់​ធំ​បំផុត ​​ដែលមានន័យថា ​អតិថិជននឹង​ឈ្នះ​រង្វាន់ជាប្រាក់សុទ្ធចំនួន ២០០ លាន​រៀលពីគោជល់។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់បានថ្លែងឱ្យដឹងថា៖ “គោជល់ បានយល់យ៉ាងច្បាស់ពីស្ថានភាពលំបាករបស់អតិថិជនទាំងអស់គ្រាដែលជំងឺកូវីដ-១៩ បាន និងកំពុងរីករាលដាលជាសកលក្នុងរយៈពេលប្រមាណ ២ ឆ្នាំមកនេះ។ ហេតុដូច្នេះហើយបានជាកន្លងទៅ យើងបានបង្កើតប្រូម៉ូសិនថ្មីៗដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន។ ចំពោះប្រូម៉ូសិនថ្មី “កំប៉ុងច្រៀង លុយ២០០លាន ​មានភ្លែត ជាមួយគោជល់” នេះ យើងសង្ឃឹមថានឹងចូលរួមចំណែកជួយដោះស្រាយជីវភាពរស់នៅ ក៏ដូចជាជួយបំពេញក្តីស្រម៉ៃ និងបំណងប្រាថ្នារបស់អតិថិជនដែលនិយមគាំទ្រគោជល់ជាក់ជាមិនខានឡើយ”។

តំណាងក្រុមហ៊ុនបន្តថា៖ “រាល់ក្រវិលកំប៉ុង គោជល់ ទាំងអស់សុទ្ធតែអាចនឹងមានរង្វាន់ផ្សេង​ៗគ្នា ក៏ប៉ុន្តែមហារង្វាន់ដ៏អស្ចារ្យបំផុតជាសាច់ប្រាក់ 200,000,000 រៀលអាចរកបានលុះត្រាតែអ្នករកឃើញកំប៉ុងច្រៀង (កំប៉ុងគោជល់ដែលអ្នកនឹងលឺបទចម្រៀងនៅពេលគាស់វា!)។ ប្រសិនបើលោកអ្នកមិនទាន់បានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នកក៏នៅតែអាចមានឱកាសឈ្នះរង្វាន់លើកក្រោយទៀតពីប្រូម៉ូសិនគោជល់ផងដែរ​។ ​យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអថិតិជនទាំងអស់ដែលតែងតែនិយមគាំទ្រ និងពិសាគោជល់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង”។

កំប៉ុងរង្វាន់មហាសំណាងរបស់ ​គោជល់ នឹងនាំមកនូវលាភសំណាងដ៏សែនអស្ចារ្យសម្រាប់អតិថិជនទាំងអស់ទាំងក្នុងទាំងក្រៅប្រទេសដែលនិយមពិសា គោជល់ រាល់ថ្ងៃ ហើយ​រង្វាន់​ទាំង​នោះនឹង​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រម៉ៃ​លោក​អ្នក​ក្លាយ​ជា​ការ​ពិតបាន​ភ្លាមៗ។ ក្រវិលកំប៉ុងមួយ អាចធ្វើឱ្យជីវិតលោកអ្នកផ្លាស់ប្តូរបាន! សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់​និងកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា៖ “ឆ្នាំនេះ គោជល់ ចង់ឱ្យអតិថិជនទាំងអស់កាន់តែរំភើបរីករាយជាមួយនឹងអ្វីដែលពួកគេមិនដែលធ្លាប់បានឃើញពីមុនមកក្នុងប្រវត្តិសាស្រ្តនៃប្រូម៉ូសិន។ វាគឺជាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពសប្បុរស ដែលនេះជារង្វាន់ដ៏ធំបំផុតដែល គោជល់ ផ្តល់ជូននៅក្នុងប្រទេសកម្ពុជា។ យើង​ចង់​ឱ្យ​ប្រជាជន​កម្ពុជាកាន់តែ​សប្បាយរីករាយ​ជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យ​នេះ ហើយ​យើងក៏​ចង់​ឱ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​​ភ្លាមៗដែរ”។

ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: https://www.facebook.com/redbullcambodia/ ទៀតផង។

សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមារញឹករបស់លោកអ្នក ព្រោះថា គោជល់មានបន្ថែមនូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗហើយ​បាន​ទាំង​រង្វាន់ និងក្លាយជាអ្នកមានទៀត​។

ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិកនិងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺគោជល់ (Red Bull) ផងដែរ ។ ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ក្រៅពី គោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖

  • Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior
  • Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor
  • Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi!
  • Ready-to-Drink Tea   ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku
  • Snacks ស្ថិតនៅក្រោមម៉ាកសញ្ញា Sunsnack និង
  • Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។

ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់ នៅកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ https://www.tcp.com/en/tcp-global/asia/cambodia/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៧ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម