Connect with us

ជីវិតកម្សាន្ដ

ម៉ារ៉ា ប៊ុណ្ណា ព្រមានវិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ រឿងជំពាក់លុយជាង ១ ម៉ឺនដុល្លារ

បានផុស

នៅ

តារាចម្រៀងប្រុសមានធំដំបងលោក ម៉ារ៉ា ប៊ុណ្ណា បានចេញមុខព្រមានចាត់វិធានការតាមផ្លូវច្បាប់​ ចំពោះបុគ្គលម្នាក់បើសិននៅតែមិនព្រមចូលខ្លួនដោះស្រាយបំណុលជាង ​១​ ម៉ឺន​ដុល្លារ​មក​ឲ្យ​លោ ក​វិញ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ម៉ា​រ៉ា ប៊ុណ្ណា នៅ​រសៀល​ថ្ងៃទី​ ០៧ ​ខែកុម្ភៈ ឆ្នាំ​ ២០២២ នេះ ​លោក​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សំណេរ​ ដោយ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​រូបនោះ​ថា ជន​ឆបោក​ឈ្មោះ តារា ចេ​នវ​រ័ ហៅ យ៉េ (Dara janvier )​ឈ្មោះ​FB Janvier Ye​ផ្ទះ​នៅ​ផ្សា​អូឡាំពិក​។ លោក ម៉ា​រ៉ា បាន​បញ្ជាក់ថា ​បុគ្គល​រូបនេះ ​បាន​ជំពាក់​លុយ​ខ្ញុំ​ ៥៩ ០០០ ០០០(​ហាសិប​ប្រាំបួន​លាន​រៀល​) ស្មើ ១៤ ៧៤០​ ដុល្លារ​ ដោយ​សន្យាថា​ នឹង​សង​តែ​បាត់​ឈឹង​។ ​Facebook​ក៏ ​block ,Phone​ ក៏​តេ​មិន​ចូល​។ សូម​ចូលខ្លួន​ដោះស្រាយ​ជា​បន្ទាប់​ បើសិន​មិន​ដោះស្រាយ​ខ្ញុំ​នឹងដាក់​ពាក្យ​ប្តឹង​តាមផ្លូវ​ច្បាប់ ( ពីបទ​ឆបោក )​។​

​សូម​ជម្រាប​ដែរ​ថា​មួយរយៈ​ចុងក្រោយ​នេះ ​គេ​ស​ង្កេត​ឃើញ​មាន​តារា​សិល្បៈមួយចំនួន​មកហើយ​ ដែល​បានប្រកាស​ផុងខ្លួន​ដោយ​ការចាញ់បោក​លុយ​អស់​រាប់ម៉ឺន​ និង​រាប់សែន​ដុល្លារ​ ខណៈពេលនេះ​តារា​ចម្រៀ​ង​លោក ម៉ា​រ៉ា ប៊ុណ្ណា ក៏បាន​ប្រកាស​លង់ខ្លួន​អស់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ផង​នោះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម