Connect with us

ជីវិតកម្សាន្ដ

ម្តាយតារាស្រីម្នាក់ វ័យជាង ៥០ ឆ្នាំ ដឹកដៃកូនកម្លោះជាង ៣០ ឆ្នាំ ចូលរោងការ

បានផុស

នៅ

ពិតជារឿងដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​ទៀត​ហើយ ម្តាយតារាសម្តែងស្រី អេមី ដែលមានវ័យប្រមាណ ៥៥ ឆ្នាំទៅហើយនោះ បានសម្រេចដឹកដៃជាមួយកូនកម្លោះវ័យ ៣៦ ឆ្នាំចូលរោងការផ្អើលអ្នកសិល្បៈនិងអ្នកភូមិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​បាន​បង្ហើប​ថា ​ម្តាយ​របស់​តារា​ស្រី​កញ្ញា អេ​មី ដែល​គ្រង​ឈុត​កូនក្រមុំ​ គឺមាន​ឈ្មោះ ឡុង សោ​ភ័​ណ្ឌ អាយុ​ ៥៥ ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​ច្រើន​ឆ្នាំ​ មាន​កូន​ ២​ នាក់​ប្រុស ​១​។ ចំណែក​ខាង​ប្រុស​ជាក​ម្លោះ​ឈ្មោះ ញឹក រដ្ឋា អាយុ ៣៦ ​ឆ្នាំ​មុខរបរ​លក់​ខ្សាច់​នៅ​ខេត្ត​។​

​ប្រភព​បាន​បន្តថា​ជាការ​ពិត​កញ្ញា អេ​មី ពេលនេះ​បានស​ម្រេច​រឿង​មួយ​ដែល​នាង​ចង់បាន​នឹង​ត្រូវតែ​ធ្វើឲ្យបាន​នោះ​ គឺ​តាមរយៈ​ការរៀបចំ​ពិធីមង្គលការ​យ៉ាង​អធិកអធម​ និង​សប្បាយរីករាយ​ឲ្យអ្នក​ម្តាយ​មេម៉ាយ​ច្រើន​ឆ្នាំ​។​ ពិធីមង្គលការ​នេះ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ០៧ ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ម្សិលមិញ​។​

​ដោយឡែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ស្រី​កញ្ញា អេ​មី ដែលមាន​ឈ្មោះថា ​Ami Adama ក៏​បង្ហោះ​រូបភាព​នៃ​មង្គលការ​អមដោយ​សំណេរ​ខ្លី​ថា​ ថ្ងៃនេះ​ការ​ម្តាយ​របស់​ខ្ញុំ​គឺជា​ថ្ងៃ​លាភ​ជ័យ​កូន​ជូនពរ​ម្តាយ​ស្រលាញ់គ្នា​ដល់​ចាស់​កោង​ខ្នង​។ បើតាម​ការបញ្ជាក់​ពី​កញ្ញា អេ​មី ដែល​បាន​ជះ​លុយក្បែរ​ម៉ឺន​ដុល្លារ​ចាត់ចែង​មង្គលការ​អ្នកមានគុណ ​ដើម្បី​បំពេញ​សេចក្តីសុខ​ឲ្យ​គាត់​បាន​ប្រាប់ថា បំណង​នាង​ចង់ឲ្យ​អ្នកមានគុណ​មាន​សេចក្តីសុខ​ គាត់​ពេញចិត្ត​គ្នា​ហើយ​មិនអាច​ពន្យារ​ពេល​បាន​ទៀត​ទេ ត្រូវតែ​ចាត់ចែង​ឲ្យ​ហើយ​។​ ៥ ​ឆ្នាំ​ហើយ​ដែល​ស្គាល់​គ្នា​ ហើយ​នៅតែ​អឹមអៀន​ទើប​នាង​សម្រេច ចិត្ត​ចាប់ដៃគ្នា​ក្រោម​ចំណង​ផ្កាស្លា​តែម្តង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥៤ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម