ជីវិតកម្សាន្ដ
អ៉ិន លក្ខិណា ស្ត្រីខ្មែរដំបូងតំណាងកម្ពុជាត្រៀមចូលរួមប្រកួតកម្មវិធី Miss Supranational នៅប្រទេស Poland
ម្ចាស់ជយលាភីគ្រងមកុដ Miss Supra national Cambodia ២០២១ កញ្ញា អ៉ិន លក្ខិណា នឹងក្លាយជាស្ត្រីដំបូងគេដែលកំពុងត្រៀមខ្លួន ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supranational ២០២២ លើឆាកអន្តរជាតិនានេះនៅប្រទេសPoland។

តួយ៉ាងនៅលើផេករបស់ Miss Supra national Cambodia កាលពីយប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ហោះជាថ្មីអំពីដំណឹងរបស់បវរកញ្ញាកម្ពុជា អ៊ិន លក្ខិណា ដែលត្រៀមខ្លួនដើម្បីតំណាងឱ្យកម្ពុ ជាទៅប្រកួត Miss Supranational២០២១ លើឆាកអន្តរជាតិនាឆ្នាំ ២០២២ នាពេលឆាប់ៗខាងមុខនេះផងដែរ។


យោងតាមផេកខាងលើបានលើកឡើងថា កញ្ញា អ៉ិន លក្ខិណា គឺជាស្ត្រីខ្មែរតំណាងប្រទេសកម្ពុជាជាលើកដំបូងបើកទំព័រប្រវត្តិសាស្ត្រតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីកញ្ញាឯកលំដាប់ថ្នាក់អន្តរជាតិ Miss Supranational ២០២២ ជាលើកដំបូង។ នេះជាកម្មវិធីប្រកួតសម្រស់ដ៏ធំទូទាំងសកលលោក។

សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតកញ្ញាឯក Miss Supranational Cambodia ថ្មីសន្លាងមួយនេះ ត្រូវបានទិញសិទ្ធិមកប្រកួតដោយអុ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia គឺលោក អ៉ិន សុភិន កាលពីឆ្នាំ២០២០កន្លងទៅ។ ដោយកម្មវិធីប្រកួតថ្មីមួយនេះ បានត្រៀមនឹងចាប់ផ្ដើមប្រកួតតាំងពីនៅចុងឆ្នាំ២០២០ មកម្ល៉េះ ដើម្បីបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួត Miss Supranational ២០២១ នៅប្រទេសប៉ូឡូញ ឆ្នាំ ២០២១។


ប៉ុន្តែក្រោយមកក៏ត្រូវបានខកខានទៅវិញដោយសារបញ្ហានៃជំងឺកូវីដ-១៩ ទើបកម្មវិធីលើកមកធ្វើការប្រកួតនៅចុងឆ្នាំ ២០២១ កន្លងទៅនឹងត្រៀមបញ្ជូនបវរកញ្ញាតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supra national២០២១ លើឆាកអន្តរជាតិក្នុងឆ្នាំ ២០២២ នេះវិញ៕



អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង