ជីវិតកម្សាន្ដ
សំប៉ូ លីដា ថ្វីត្បិតរាងកាយរួមរឹតដោយជំងឺច្រើនមុខ តែមិនបណ្តោយខ្លួនតាមកម្មវាសនាទេ
ខ្សែជីវិតអ្នកនាង សំប៉ូ លីដា ពេលនេះគឺមានភាពខុសប្លែកកាលពីគ្រាមុន ដែលធ្លាប់ធ្លាក់ខ្លួនស្ទើរនឹកស្មានមិនដល់ ខណៈដែលបច្ចុប្បន្នអ្នកនាងក៏កំពុងតែមានជំងឺប្រចាំការជាច្រើនមុខគួរឲ្យព្រួយបារម្ភទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/IMG_20220209_100716.jpg)
ទោះបីជាសព្វថ្ងៃខ្លួនមានវ័យកាន់តែជ្រេរថែមទាំងរួមរឹតដោយជំងឺផងនោះប៉ុន្តែអ្នកនាង សំប៉ូ លីដានៅ តែបន្តដំណើរជីវិតជាអ្នកចម្រៀងនៅតាមហាងរាត្រីដើម្បីយកប្រាក់កម្រៃចិញ្ចឹមក្រពះ និងកូនៗ។ តួយ៉ាងថ្មីៗនេះគេក៏ឃើញមានការបង្ហោះភ្ជាប់ និងរូបភាពដោយបានលើកឡើងថា តារាវ័យប្រមាណជាង ៥០ ឆ្នាំអ្នកនាង សំប៉ូ លីដា បានធ្លាក់ខ្លួនឈឺត្រូវចូលមន្ទីពេទ្យ។
នៅលើគណនីហ្វេសប៊ុកឈ្មោះ ស ច័ន្ទដានី បានបង្ហោះសារថា រៀមច្បង សំប៉ូ លីដាចូលពេទ្យទៀតហើ យនេះជាការពិតមែន។រឿងអ្វីៗក្នុងលោកមិនទៀងឡើយណាម្សិលមិញស្រស់ស្អាតតែថ្ងៃនេះដេកស្តិរ ស្អាតតែម្ដង ឆាកជីវិតតើវត្តណាជាអ្នកកំណត់ដូចពាក្យគាត់តែងតែនិយាយលេងជាមួយបបងប្អូនយើងរហូតមកគឺពិតណាស់មិនទៀងទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/FB_IMG_1644375980447.jpg)
អ្នកនាង សំប៉ូ លីដា ធ្លាប់បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នអ្នកនាងពិតជាមានជំងឺប្រចាំកាយជាច្រើនមុខមែនគឺពេលទៅឆ្លុះនៅពេទ្យបញ្ជាក់មានជំងឺដូចជាបេះដូងចង្អៀត ខ្លាញ់រំបេះដូង រលៀកសួត ឈាម សស៊ីឈាមក្រហមនិងមានមេរោគនៅក្នុងថ្លើមជាដើម។
ជាមួយដំណឹងនេះគេឃើញមានអ្នកគាំទ្រមួយចំនួនព្រមទាំងមិត្តភក្តិរួមអាជីពសិល្បៈក៏បានជួនពរ និងលើកទឹកចិត្តដល់នាងគ្រប់គ្នា ខណៈដែលខ្លះទៀតនិយាយថាអ្នកនាងសំប៉ូ លីដាគួរឲ្យអាណិតណា ស់ព្រោះថ្ងៃខ្លះខំត្រដរទាំងខ្លួនឈឺល្ហិតល្ហៃដើម្បីទៅសម្តែងនិងច្រៀងយកប្រាក់មកទិញថ្នាំព្យាបាលជំងឺ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/02/FB_IMG_1644375997205.jpg)
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?