Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាអាយុ ១៤ ឆ្នាំ ឌី បញ្ញាវិមាលា ត្រៀមចូលប្រកួត Miss Teen International នៅហ្វីលីពីន

បានផុស

នៅ

បន្ទាប់ពីក្លាយជាម្ចាស់មកុដក្នុងកម្មវិធីបវរកញ្ញាយុវវ័យកម្ពុជា Miss Teen Cambodia ២០២១ (MTIC)​នោះ ឌី បញ្ញាវិមាលា ពេលនេះកំពុងត្រៀមខ្លួនទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។​

May be an image of 9 people and people standing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​បវរកញ្ញា​យុវវ័យ​អន្តរជាតិ ​Miss Teen International Cambodia ២០២១(MTIC)​បានជ្រើសរើស​បវរ​ក​ញ្ញាក​ម្ពុ​ជា ឌី បញ្ញា​វិ​មាលា ស​ម្រាប់​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ​ដើម្បី​តំណាង​ឲ្យ​ប្រ​ទេស​កម្ពុជា​។ ​ការ​ចេញទៅ​ប្រកួត​នេះ ​នឹង​នាំយក​ប្រ​ទេស​កម្ពុជា​ទង់ជាតិ​រប​ស់​កម្ពុជា​វប្បធម៌​ និង​អរិយធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា​ទៅ​បង្ហាញ​នៅលើ​ឆា​កន​អន្តរជាតិ​។​

May be a closeup of 2 people

​សូមបញ្ជាក់ថា បវរកញ្ញា​យុវវ័យ​កម្ពុជា​MTIC ២០២១ ​កញ្ញា ​ឌី បញ្ញា​វិ​មាលា បច្ចុប្បន្ន​នេះ​ជា​សិស្ស​ថ្នាក់​ទី​ ៩ ​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ សាខា​ស្ទឹងមានជ័យ មាន​ស្រុកកំណើត​ នៅ​ខេត្តកំពង់ឆ្នាំង​។ ក្រោយ​ក្លាយ​ជា​ម្ចាស់​មកុដ​ ក្នុង​កម្មវិធី​បវរកញ្ញា​យុវវ័យ​ MTIC ២០២១ ​រួចមក ​នាង​នឹងត្រូវ​ចេញទៅ​ប្រកួត​នៅលើឆាក​អន្តរជាតិ​នៅ​ឯ​ប្រទេស​ហ្វីលីពីន​ នា​អំឡុង​ខែមេសា ​ឆ្នាំ​២០២២​នេះ​។

May be an image of 1 person and standing
May be an image of 1 person, standing and text that says 'MISS TEENINTERNATIONAL CAMBODIA MISS TI SPONSOR true NATIONAL L192 ឌ បញ្ញាវិមាលា DY PANHAVIMEALEA MTIC 02'

​ឌី បញ្ញា​វិ​មាលា គឺជា​ម្ចាស់​ជយលាភី​បវរកញ្ញា​យុវតី​កម្ពុជា​ ២០២១Miss Teen International Cambodia 2021 មាន​អាយុ​ ១៤​ ឆ្នាំ​ កម្ពស់​ ១៦៧​ ម៉ែត្រ​ ទម្ងន់​ ៤៩ ​គីឡូក្រាម​។ ​កម្មវិធី​ប្រឡង​បវរកញ្ញា​យុវ​វ័យ​កម្ពុជា Miss Teen International Cambodia២០២១(MTIC)​ គឺជា​កម្មវិធី​ដំបូង​គេ​បង្អស់​នៅកម្ពុជា​ បាន​រកឃើញ​ម្ចាស់​មកុដ​ដល់​ទៅ​២​រូប ​ក្នុង​ចំណោម​បេ​ក្ខ​នារី​ ២៤​ រូប ក្នុងនោះ​បេ​ក្ខ​នារី ឌី បញ្ញា​វិ​មាលា ក្លាយជា​ម្ខា​ស់​មកុដ MTIC ២០២១៕

May be an image of 6 people and people sitting

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម