ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាល ថៃ ៣ រូប បញ្ចេញរូបសិចស៊ី ក្នុងទិវាក្ដីស្រលាញ់ម្សិលមិញ
ទិវានៃក្តីស្រឡាញ់ឆ្នាំនេះ មានតារាល្បីៗជាច្រើនរូប បានបញ្ចេញភាពផ្អែមល្ហែមពេញហ្វេសបុក ក្នុងនោះមាន បវរកញ្ញាចក្រវាល ជាច្រើនផងដែរ។
ដើម្បីអបអរទិវានៃក្ដីស្រលាញ់ បវរកញ្ញាចក្រវាលថៃទាំងនេះ ហ៊ានស្លៀកឈុតសិចស៊ី បញ្ចេញសាច់ និងពោលភាសាផ្អែមល្ហែមទៅកាន់បណ្ដាអ្នកគាំទ្រពួកគេ។
ក្នុងនោះមានបវរកញ្ញាចក្រវាលថៃដូចជា៖
១ Tantan-Chalita Suan Sanae




នាងជាម្ចាស់មកុដ បវរកញ្ញាចក្រវាលថៃឆ្នាំ ២០១៦ ហើយក៏ជាប់ Top 6 “Miss Universe 2016”ផងដែរ។ ក្នុងទិវាបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះ បវរកញ្ញារូបនេះ បានបញ្ចេញរាងយ៉ាងស្រស់ស្អាត ជាមួយរូបពណ៌ផ្កាឈូក លាយផ្កាកុលាប ដោយបានដាក់ខេបសិនថា “ Valentine ឆ្នាំនេះ បើគ្មានស្នេហាមិនអីទេ តែឲ្យតែយើងមានមានលុយ»។
២ Amanda-Chalisa Abdam



បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២០ និងជា TOP 10 Miss Universe 2020 រូបនេះ បានបញ្ចេញរូបរាងដ៏តូចច្រឡឹង និងគួរឲ្យស្រលាញ់ខ្លាំង ក្នុងឈុតពណ៏ស ដូចស្ថិតក្នុងអាងទឹក និងថែមទាំងយកស្ទីគ័ររាងបេះដូង មកដាក់តាមដងខ្លួនថែមទៀត។
៣ Anchili Scott-Kemis


បវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១នេះ ជារាជិនីសម្រស់នៃយុទ្ធនាការ Real Size Beauty ។ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំនេះ Anchili បានបង្ហោះរូប ជាមួយនឹងរ៉ូបខ្លីពណ៌ផ្កាឈូកមានបូរធំពីមុខ និងការតុបតែងខ្លួនយ៉ាងផ្អែមល្ហែមជាមួយពាក្យថា “So… Will You Be my valentine?” (តើអ្នកនឹងជាសង្សាររបស់ខ្ញុំ?)៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត