ជីវិតកម្សាន្ដ
ពពោះកូនដំបូង Rihanna លេងស្ទីលខោអាវសុទ្ធតែបះសក់
Rihanna តារាចម្រៀងប៉ុបដ៏ល្បីល្បាញមួយរូបនៅលើពិភពលោក ក្រោយចេញមុខប្រកាសដំណឹងមានកូនដំបូង ឃើញថានាងកាន់តែបញ្ចេញរូបថតពពោះច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈរូបថតទាំងនោះសុទ្ធតែសិចស៊ីខ្លាំង រហូតអ្នកគាំទ្រឃើញហើយមានការភ្ញាក់ផ្អើលសឹងគ្រប់គ្នា។

បន្ទាប់ពីប្រកាសព័ត៌មានជាសាធារណៈអំពីការមានផ្ទៃពោះកូនដំបូងជាមួយមិត្តប្រុសលោក A$AP Rocky កាលពីចុងខែមករា ឆ្នាំ២០២២ ពេលនេះ Rihanna មិនខ្លាចនឹងបង្ហាញរូបថតពោះធំរបស់ខ្លួនទៅកាន់មហាជនឡើយ ហើយតាមរយៈការបង្ហាញនេះដែរ អ្នកគាំទ្រជិតឆ្ងាយលាន់មាត់សរសសើរដែលនាងហ៊ានស្លៀកពាក់ស្ទីលប្លែកៗ ព្រមទាំងចូលរួមអបអរសាទរដល់នាងដែលជិតបានឃើញមុខកូនដំបូង។

ជាក់ស្ដែង ថ្មីៗនេះ អ្នកម៉ាក់ Rihanna នៅតែមិនអៀនក្នុងការបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងពិធីអបអរម៉ាកយីហោសម្រស់ Fenty Beauty និង Fenty Skin នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ទោះបីនាងមានផ្ទៃពោះ ក៏ការតុបតែងខ្លួនមើលទៅមិនឆ្គង ថែមទាំងសិចស៊ី ខណៈអាពាហ៍ពិពាហ៍របស់នាងនិងគូស្នេហ៍ នឹងប្រារព្ធធ្វើឡើងនៅក្រោយពេល Rihanna សម្រាលកូន៕



















ប្រែសម្រួល៖ សន្យា
ចុចអាន៖ រាជនីប៉ុបអាមេរិក៨រូបលេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍កីឡា Super Bowl

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច