ជីវិតកម្សាន្ដ
លេចធ្លោលើសកម្មភាពប៉ុន្មាននេះ Johnny Depp ទទួលបានមេដាយមាសពីប្រធានាធិបតី ស៊ែប៊ី
លោក Johnny Depp ដែលជាអតីតតួមេចោរ Jack Sparrow ដ៏ល្បីល្បាញក្នុងកុនហូលីវូដ បានទទួលរង្វាន់មេដាយមាសកិត្តិយស ពីប្រធានាធិបតី ស៊ែប៊ី លោក Aleksandar Vucic ក្នុងអំឡុងបុណ្យជាតិមួយ នៅទីក្រុងបែលក្រាដ សាធារណរដ្ឋស៊ែប៊ី កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។

ការផ្ដល់រង្វាន់មេដាយមាសកិត្តិយសមួយនេះ ដោយសារតែ Johnny Depp មានគុណសម្បត្តិលេចធ្លោក្នុងសកម្មភាពសាធារណៈ សកម្មភាពសប្បុរសធម៌ ជាពិសេសនៅក្នុងវិស័យសិល្បៈភាពយន្ត និងការផ្សព្វផ្សាយវប្បធម៌របស់សាធារណរដ្ឋ ស៊ែប៊ី ទៅកាន់ពិភពលោក។ នេះបើតាមការឱ្យដឹងពីប្រធានាធិបតី ស៊ែប៊ី លោក Aleksandar Vucic។
ដោយឡែក Johnny Depp វិញបានសម្ដែងនូវក្ដីត្រេកអរជាខ្លាំងចំពោះពានរង្វាន់មួយនេះ ខណៈតារាសម្តែងវ័យ ៥៨ឆ្នាំរូបនេះបានប្ដេជ្ចិត្តញាជួយសង្គមបន្ថែមទៀត ជាពិសេសសាធារណរដ្ឋ ស៊េប៊ី តែម្ដង។

គួររំឮកថា នេះមិនមែនជាលើកទី១ទេ ដែលតារាសម្ដែងអាមេរិករូបនេះ បានទទួលពានរង្វាន់ ព្រោះកាលពីពេលកន្លងទៅ លោកធ្លាប់ទទួលបានពានរង្វាន់ Golden Globe ចំនួន ១០ ជាតារាសម្តែងឆ្នើម ព្រមទំាងធ្លាប់ជ្រើរើសតែងតាំងសម្រាប់ពានរង្វាន់ Academy ចំនួន ៣ សម្រាប់តារាសម្តែងល្អបំផុតផងដែរ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
ចុចអាន៖ ពពោះកូនដំបូង Rihanna លេងស្ទីលខោអាវសុទ្ធតែបះសក់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ