Connect with us

ជីវិតកម្សាន្ដ

ភាពយន្តដីឥដ្ឋកម្ពុជា ទទួលបានរង្វាន់ខ្លាឃ្មុំប្រាក់ ពីមហោស្រពភាពយន្តអន្តរជាតិ​ក្រុង​ប៊ែរឡាំង

បានផុស

នៅ

ផលិតករភាពយន្តកម្ពុជា លោក ប៉ាន់ រិទ្ធី បានប្រកាសលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា ភាពយន្តរបស់លោករឿង អ្វីគ្រប់យ៉ាងនឹងមិនអីទេ (Everything will be Ok) ទទួលបាន​ រង្វាន់​ខ្លាឃ្មុំប្រាក់ សម្រាប់​ស្នាដៃសិល្បៈ ​ក្នុងមហោស្រពភាពយន្តអន្តរជាតិ​ក្រុង​ប៊ែរឡាំង ​លើកទី​៧២ ដែលរៀបចំ​ពីថ្ងៃទី ១០ ដល់ទី ២០ កុម្ភៈ ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង Everything will be Ok ជាភាពយន្តច្នៃថ្មី ដែលប្រើដីឥដ្ឋឆ្លាក់ចេញជាតួអង្គ និងសម្ភារៈរួមផ្សំដទៃ ដើម្បីផ្គុំចេញជាសាច់រឿង។

លោក ប៉ាន់ រិទ្ធី បានបង្ហាញពីមូលហេតុនៃការផលិតភាពនេះថា ដោយសារ បញ្ហាកូវីដ នៅឆ្នាំ ២០២០ បានធ្វើឱ្យទីក្រុងធំៗជាច្រើនលើពិភពលោកមានដូចជា ប៉ារីស អេស្បាញ ក៏ដូចជាសង្កាត់ខ្លះនៅប្រទេសកម្ពុជា បានហាមឃាត់មិនឱ្យមនុស្សចេញក្រៅផ្ទះ។

លោក ប៉ាន់ រិទ្ធី មានប្រសាសន៍បន្តថា៖ “ពេលយើងឃើញទីក្រុងអត់មានមនុស្សដើរអ៊ីចឹង ខ្ញុំនឹកឃើញសម័យខ្មែរក្រហម ពេលខ្មែរក្រហមចូលទីក្រុងភ្នំពេញ គេឱ្យមនុស្សចេញក្រៅទីក្រុងអស់។ ទីក្រុងស្ងាត់ គឺអស់មនុស្សមែនទែន តែនេះ [ការបិទខ្ទប់បង្ការកូវីដ] មនុស្សនៅហ្នឹង តែនៅក្នុងផ្ទះ។ ដល់យើងធ្វើបានឃើញអ៊ីចឹងទៅ យើងចេះតែស្រមើស្រមៃជំនាន់ហ្នឹងផ្សេងអ៊ីចឹងទៅ។ ហើយគិតថា គួរណាស់តែធ្វើកុនមួយ រឿងទីក្រុងអត់មនុស្សនៅ”។

គួរបញ្ជាក់គួរបញ្ជាក់ថា គួរបញ្ជាក់ថា លោក ប៉ាន់ រិទ្ធី គឺជាអ្នកដឹកនាំ និង អ្នកសរសេរអត្ថបទ ភាពយន្តបែបឯកសារជនជាតិខ្មែរម្នាក់ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ ស្នាដៃភាពយន្តរបស់លោកមានដូចជា សាយធូ (១៩៨៩) កម្ពុជា៖ ចន្លោះសង្គ្រាម និងសន្តិភាព (១៩៩១) អ្នកស្រែ (១៩៩៤) បុប្ផាណា សោកនាដកម្មមួយ (១៩៩៦) រាត្រីមួយក្រោយសង្គ្រាម (១៩៩៨) ទឹកដីវិញ្ញាណវិលវល់ (២០០០) Que la barque se brise, que la jonque s’entrouvre (២០០១) ស២១ ម៉ាស៊ីនពិឃាដ (២០០៣) មនុស្សអង្គរ (២០០៣) មហោស្រពដែលឆេះ (២០០៥) ក្រដាសមិនអាចខ្ចប់ភ្លើង (២០០៧) ជញ្ជាំងសមុទ្រ (២០០៨) រូបភាពដែលបាត់បង់ (២០១៣)៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម