Connect with us

ជីវិតកម្សាន្ដ

ផេនខេក ប៉ងបញ្ចប់ជីវិត ៣ ដង ព្រោះផុងខ្លួនជំពាក់ បំណុលគេលក់អស់ទ្រព្យគ្មានសល់

បានផុស

នៅ

​តារា​សម្តែង​ និង​ជា​ពិធី​ការិនី ផេ​ន​ខេ​ក បាន​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​នូវ​រឿងរ៉ាវ​ ដែល​នាង​បាន​ផុង ខ្លួន​ជាមួយ​ការ​ជំពាក់​បំណុល​គេ​រាប់ម៉ឺន​ដុល្លា រ​រហូត​លក់​អស់ទ្រព្យ​គ្មាន​សល់​ និង​ប៉ង​បញ្ចប់ជីវិត​ដល់ទៅ​ ៣​ ដង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ការិនី ផេ​ន​ខេ​ក បាន​រៀប​រាប់ទាំង​ទឹកភ្នែក​តាមរយៈកិច្ចសម្ភាសន៍​មួយ​ថា ​ដោយសារតែ​បញ្ហា​នៃ​បំ ណុល​គេ​អំឡុងពេល​កូ​វីដ​-១៩​កន្លងទៅ​ ទើប​ធ្វើ​ឲ្យ​រូបគេ​ធ្លាក់ខ្លួន​ដល់​ចំណុចសូន្យ​ និង​ជួប​បញ្ហា​ខ្វះ​ខាត​ជីវភាព​ខ្លាំង​ ដែល​ធ្លាប់តែ​រស់ក្នុង​ផ្ទះ​ធំមាន​ឡាន​ជិះ ​ប៉ុន្តែ​ពេលនេះ ​ក៏​ផ្តើម​រស់នៅ​ត្រឹមតែ​ផ្ទះជួល​៤ ជ្រុង​ប៉ុណ្ណោះ​។​

​ផេ​ន​ខេ​ក បញ្ជាក់ថា ​«​ខ្ញុំ​អស់​អី​ហើយ ផ្ទះ ឡាន អ្វី​គ្រប់បែប​យ៉ាងខ្ញុំ​ត្រូវ​មក​រស់នៅក្នុង​បន្ទប់​ជួល​ ៤ ​ជ្រុង​ដល់​រាល់ថ្ងៃនេះ​។​ ខ្ញុំ​អាច​និយាយបានថា​ រាល់ថ្ងៃ​ខ្ញុំ​គឺ​ពិបាក រង​សម្ពាធចិត្ត ខ្ញុំ​គេង​អត់​ស្រួល ខ្ញុំ​វេទនា ខ្ញុំ​អាច​និយាយបានថា​ តាមពិត​ខ្ញុំ​ពិបាក​ខ្លាំង​»​។​

ពិធីការិនី ផេន ខេក បន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យនាងដាច់ចិត្តចង់សម្លាប់ខ្លួនដល់ទៅ ៣ ដងនោះ ក៏ព្រោះតែពិបាកចិត្តរឿងលង់ខ្លួនជំពាក់បំណុលគេ។ ​ប៉ុន្តែ​ការប៉ង​បញ្ចប់ជីវិត​នោះ​មិនបាន​សម្រេច​ទេ ​គឺ​ត្រូវ​បានការ​ជួយសង្គ្រោះ​ទាន់ពេលរ​ហូត​។​

​ដើមហេតុ​ដែល​ជំពាក់​បំណុល​គេ​នេះ​ ត្រូវបាន ផេ​ន​ខេ​ក​បញ្ជាក់​បន្ថែមថា ​ដោយសារ​អំឡុង​មុនពេល​ផ្ទុះកូ​វីដ​-១៩ ​កាល​ ២​ ឆ្នាំ​មក​នោះ​ នាង​បាន​ខ្ចីលុយ​គេ ​ដើម្បី​យកមក​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ តែ​ដល់ពេល​ចាប់ផ្ដើម​ផ្ទុះ​កូ​វីដ​-១៩​ឡើង​ ធ្វើឱ្យ​នាង​ជួប​ការ​បរា​ជ័យ​លើ​មុខ​ជំនួញ​ ទើប​មិនអាច​រកលុយ​សង​គេ​វិញ​បាន​បង្ក​ផល​លំបាក​មកដល់​ឥឡូ​វ​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ប្រទះ​​ឃើញផ្នូរដ៏ធំ​២​កន្លែង​កប់​សាកសពជនចំណាកស្រុកជិត៥០​នាក់​នៅលីប៊ី​

ក្រសួងការងារ
ព័ត៌មានជាតិ២០ នាទីutes មុន

និយោជក និងនិយោជិត៖ មន្រ្តីអធិការការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នឹងចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រ សហគ្រាស

សន្តិសុខសង្គម៣០ នាទីutes មុន

អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រថយន្ត​ប្រធានាធិបតី​ស៊ែប៊ី កំពុង​បើកសុខៗ​ស្រាប់​តែ​របូត​កង់​១​គ្រាប់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម