ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា មិនធ្លាប់គិតបោះបង់ចោលសិល្បៈ ដោយសារហេតុផលសំខាន់មួយ
តារាសម្តែង ឌួង ហ្សូរីដា ថ្វីត្បិតបច្ចុប្បន្ននាងមានការមមាញឹកជាមួយអាជីពផ្ទាល់ខ្លួនច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យសិល្ប:តារាស្រីរូបនេះនៅតែមិនបោះបង់ចោលឡើយ។ មិនតែប៉ុណ្ណោះនាងថែមទាំងប្រកាសថា សិល្បៈជាអ្នកផ្តល់កំណើតឲ្យខ្លួនទៀតផង។

តារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានចាប់ផ្តើមប្រឡូកវិថីសិល្បៈនិងមានឈ្មោះល្បីគួរសមនាអំឡុងឆ្នាំ២០១០ តាមរយ:ការបង្ហាញវត្តមានសម្តែងបទចម្រៀងដំបូងមានចំណងជើងថា «បុប្ផាព្រែងឯង» ដែលបកស្រាយឡើងវិញដោយតារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស។

បន្ទាប់មកទៀតតារាស្រីរូបនេះ ក៏កាន់តែមានទីផ្សាសិល្ប:និងលេចប្រជាប្រិយភាពជាបន្តបន្ទាប់តាមរយៈការថតកាយវិការក្នុងឈុតចម្រៀងក្នុងផលិតកម្មនានា។ លើសពីនេះទៀតកញ្ញា ឌួង ហ្ស៊ូរីដា ច្បាមបានឱកាសថតខ្សែភាពយន្តខ្មែរចំនួនទៀតផងដែរ។

ដោយឡែកងាកមកមើលជីវិតសិល្ប:បច្ចុប្បន្ នត្រូវបាន ឌួង ហ្សូរីដា បង្ហើបឲ្យដឹងដូច្នេះថា សិល្បៈជាអ្នកផ្តល់កំណើតឱ្យនាង ហើយនាងមិនធ្លាប់គិតថាបោះបង់អាជីពនេះទេ ប៉ុន្តែដោយសាររវល់នឹងការងាររកទទួលទានរបស់ក្រុមគ្រួសារ ទើបធ្វើខ្លួនដកឃ្លាច្រើនពីសិល្បៈ។

ឌួង ហ្សូរីដា បន្ថែមទៀតថា “មួយថ្ងៃ ១២ម៉ោងពេញ Live លក់ផលឹតផល ៣ហាងផ្សេងគ្នា នេះមិនបញ្ចូលការគ្រប់គ្រងហាងកាហ្វេ TUBE សាខាឫស្សីកែវ របស់យើងខ្ញុំផង។” ហ្សូរីដា នៅតែស្វាគមន៍រាល់ការងារសង្គម និងការជួយជ្រោមជ្រែងពីក្រោយនៃរាល់ការងារសិល្បៈរបស់ខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ផេនខេក ប៉ងបញ្ចប់ជីវិត ៣ ដង ព្រោះផុងខ្លួនជំពាក់ បំណុលគេលក់អស់ទ្រព្យគ្មានសល់

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច