Connect with us

ជីវិតកម្សាន្ដ

ស្ថានភាពជំងឺតារាប្រុសលោក អៀន ចេនឡា កាន់តែធ្ងន់ធ្ងរ​

បានផុស

នៅ

​ពិធីករ​លោក សុខ រ៉ាស៊ី ដែល​ត្រូវជា​ប្អូន​ប្រុស​បង្កើត​របស់​តារា​កំប្លែង​លោក អៀង ចេនឡា​ បាន​បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា រហូតមកទល់​ពេលនេះ​ស្ថានភាព​ជំងឺ​បងប្រុស​លោក​(​ចេនឡា​)​កំពុង​ស្ថិតនៅ​ក្នុងការ​សង្គ្រោះបន្ទាន់​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ រ៉ាស៊ី បាន​និយាយទៀតថា​ អាការ​:​ជំងឺ​លោក អៀន ចេនឡា កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ស្ថិតក្នុង​ការព្រួយបារម្ភ​ខ្លាំង​។ ​គាត់​ហូប​អ្វី​មិន​បានទេ​ហើយ​ក្រុម​គ្រួ​ពេទ្យ​ប្រាប់ថា ​ស្ថានភាព​ជំងឺ​របស់គាត់​កាន់ តែ​វិវឌ្ឍន៍​ទៅមុខ​។​ លោ​កថា ​បច្ចុប្បន្ន​លោក​ អៀន​ ចេ​នឡា កំពុង​ស្ថិតនៅ​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​។​

នៅពេល​សួរថា ​តើ​មាន​គម្រោង​នាំ​លោក អៀង ចេ​នឡា ចេញទៅ​ព្យាបាល​បន្ត​នៅក្រៅ​ប្រទេស​ទេ​?​។​ត្រង់​ចំណុច​នេះ​លោក សុខ រ៉ាស៊ី បានបញ្ជាក់​ថា​ ចង់​នាំ​គាត់​ទៅ​ក្រៅប្រទេស​ដែរ​ ប៉ុន្តែ​ពេលនេះ​រៀង​យ៉ាប់​បន្តិច​ព្រោះថា​ ច្រកព្រំ​ដែន​មិនដឹងថា​គេ​បើក​ឬ​យ៉ាងណា​ទេ​។ ​ពិបាក​ត្រង់ចំណុច​នេះ ហើយ​ឥឡូវ​គាត់​ដាច់បាយ​ដាច់ទឹក​ច្រើន​ថ្ងៃ​ហើយ​ដូច្នេះ​ពេទ្យ​ប្រាប់​ឲ្យ​យើង​មានតែ​សម្រួល​ចិត្ត​ទេ​។​

ពិធីករ សុខ រ៉ាស៊ី បញ្ជាក់​បន្ថែមថា ​អរគុណ​គ្រប់​យ៉ាង​គ្រានេះ​មានតែ​ពាក្យ​សូម​អរគុណ​ដែល​បងប្អូន​បាន​ជួយ​សម្រាល​ថ្លៃ​ព្យាបាល​បងប្រុស​បង្កើត​លោក ​និង​បង​ប្អូន​សិល្បៈ​ខណ​:​ពេលនេះ​បងប្រុស​លោក​គាត់​(​អៀង ចេនឡា​)​ឈឺ​ធ្ងន់​នូវ​ជំងឺរលាកស្រោមខួរ​ក្បាល​និ​យាយ​លែង​ដឹងអី​ហើយ​គាត់​រវើរវាយ​បាត់បង់​ការចងចាំ​ទាំងអស់​។ ​ម្យ៉ាងទៀត​ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​ផងដែរ សម្រាប់​បងប្អូន​អ្នក​ដែល​ហៅ​គាត់​ធ្វើ​ការងារ​ទាំង​ប៉ុន្មា​ន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម