Connect with us

ជីវិតកម្សាន្ដ

កុល ដាវី ចេញសារដាស់តឿនអ្នកជំពាក់បំណុល ឱ្យប្រញាប់ចេញមុខដោះស្រាយ

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀង និងសម្ដែង អ្នកនាង កុល ដាវី ថ្មីៗនេះបានបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្តលើបុគ្គលមួយចំនួន ដែលមិនបានគោរពតាមកិច្ចសន្យានៃការខ្ចីប្រាក់របស់ខ្លួន ខណៈការទូទាត់សំណងនៅមិនទាន់មានដំណោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង កុល ដាវី បានលើកឡើងដូច្នេះ៖ “ចង់ប្រាប់អ្នកជំពាក់លុយខ្ញុំ ខ្ញុំមិនដែលភ្លេចអ្នកទេ ខ្ញុំនឹកអ្នករាល់ថ្ងៃ មានចិត្តជួយសងផង ឱ្យចេះយកចិត្តគេដាក់ចិត្តឯងផង ពេលខ្ចីយកលុយញើស​ឈាមគេ​ទៅ​ស្រួលៗ​ណាស់ ដល់ពេលសងគេ មិនព្រមសង ចង់សួរថាក្នុងខ្លួនគិតអី?”។

ការទម្លាយរបស់អ្នកនាង កុល ដាវី នាពេលនេះ មកពីនាងអស់ភាពអត់ធ្មត់លើចរិតរបស់បុគ្គលដែលជំពាក់ប្រាក់ហើយមិនព្រមចេញមុខសងមកវិញ។ ប៉ុន្តែយ៉ាងណាមិញ កុល ដាវី មិនទាន់ទម្លាយអត្តសញ្ញាណបុគ្គលទាំងនោះឡើយ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ តារាអ្នកសិល្បៈមួយចំនួនបានប្រកាសផុងខ្លួនដោយការចាញ់បោកលុយ ឬឱ្យគ្នាជំពាក់ប្រាក់អស់រាប់ម៉ឺន រាប់សែនដុល្លារ ដូចជាអ្នកនាង សូដា នីតា អ្នកនាង សឿ សុធារ៉ឆា អ្នកនាងខ្ញុង ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម