ជីវិតកម្សាន្ដ
តារាល្បីៗស្រាក់ដៃគ្នាជួយថវិកាសង្គ្រោះជីវិត អៀង ចេនឡា
គិតមកទល់ពេលនេះស្ថានភាជំងឺរបស់តារាប្រុសលោក អៀង ចេនឡា មិនទាន់ធូស្រាលនៅឡើយទេ ពោលគឺកាន់តែវិឌ្ឍធ្ងន់ធ្ងរគួរឲ្យបារម្ភ។ ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍ទៀតនោះ បន្ទាប់ពីទទួលព័ត៌មាននៃការធ្លាក់ខ្លួនឈឺរបស់លោក អៀង ចេនឡា គេឃើញមានសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងក្តីរន្ធត់ខ្លាំង។
ស្របពេលជាមួយគ្នានេះដែរ ក្រៅតែពីក្តីរន្ធត់និងអាណិតអាសូរចំពោះលោក អៀង ចេនឡា ក៏មានអ្នកសិល្ប:មួយចំនួនបានឧបត្ថម្ភថវិកាជួយដល់សង្គ្រោះជីវិត ព្រមទាំងជូនពរឲ្យតារារូបនេះឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នា។ កត់សម្គាល់តារាល្បីៗដែលឧបត្ថម្ភថវិកាជួយលោក អៀង ចេនឡា រួមមាន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង សុគន្ធ និសា លោក G-Devith លោក សុគន្ធ ថេរ៉ាយុ លោក គង់ វិសា ល និង កញ្ញា សុខ សីឡាលីន ។
ជាមួយគ្នានេះបើតាមការបញ្ជាក់ពីពិធីករលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា ប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា រហូតមកទល់ពេលនេះស្ថានភាពជំងឺបងប្រុសលោក (ចេនឡា) កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅឡើយ ។
លោក សុខ រ៉ាស៊ី បាននិយាយទៀតថា អាការជំងឺលោក អៀង ចេនឡា កាន់តែធ្ងន់ធ្ងរទៅៗស្ថិតក្នុងការព្រួយបារម្ភខ្លាំង។គាត់ហូបអ្វីមិនបានទេ ហើយក្រុមគ្រួពេទ្យប្រាប់ថា ស្ថានភាពជំងឺរបស់គាត់កាន់តែវិវឌ្ឍទៅមុខ។ លោកថា បច្ចុប្បន្នលោក អៀង ចេនឡា កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីពេទ្យកាល់ម៉ែត្រ។
ពិធីករ សុខ រ៉ាស៊ី បញ្ជាក់បន្ថែមថា អរគុណគ្រប់យ៉ាងគ្រានេះមានតែពាក្យសូមអរគុណដែលបងប្អូនបានជួយសម្រាលថ្លៃព្យាបាលបងប្រុសបង្កើតខ្ញុំ និងបងប្អូនសិល្បៈ ខណ:ពេលនេះបងប្រុសខ្ញុំគាត់ (អៀង ចេនឡា) ឈឺធ្ងន់នូវជំងឺរលាកស្រោមខួរក្បាលនិយាយលែងដឹងអីហើយ គាត់រវើរវាយបាត់បង់ការចងចាំទាំងអស់។ ម្យ៉ាងទៀតខ្ញុំក៏សូមអធ្យាស្រ័យផងដែរ សម្រាប់បងប្អូនអ្នកដែលហៅគាត់ធ្វើការងារទាំងប៉ុន្មាន៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ផ្ទុះការសរសើរ លីវ ជីលី គ្រប់គ្នាជាមួយឈុតបែបប្រពៃណីលើកពីតម្លៃស្ត្រីខ្មែរ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់