ជីវិតកម្សាន្ដ
វត្ថុ ៣យ៉ាង Weir យកតាមខ្លួនដូចសង្សារ ពេលដើរកម្សាន្តម្ដងៗ
Weir Sukolwat ជាតារាប្រុសលំដាប់កំពូលរបស់ថៃ មិនថាពេលលោកទៅណាមកណា បណ្ដាសារព័ត៌មានក្នុងស្រុកតែងតែតាមដានសឹងគ្រប់សកម្មភាព និងគ្រប់ពេលវេលា។ ទាំងជីវិតឯកជន ទាំងសម្ភារប្រើប្រាស់ ឬវិថីលើសិល្បៈក្ដី Weir មានអ្នកគាំទ្ររាប់សិបនាក់ចង់ដឹងចង់ឮជានិច្ច។ ក្នុងនោះរបស់របរសំខាន់ៗដែលលោកតែងតែយកទៅជាមួយពេលធ្វើដំណើរ ក៏ត្រូវបានហ្វេនចង់ដឹងដូចគ្នា។
ប្រភពពីសារព័ត៌មានថៃ បានឱ្យដឹងថា Weir Sukolwat មានបទពិសោធន៍ក្នុងវិស័យសិល្បៈជាង ១៦ឆ្នាំមកហើយ ហើយពេលទំនេរពីការងារ លោកតែងតែធ្វើដំណើរទៅលំហែកាយនៅតាមតំបន់ទេសចរណ៍នានា។ Weir ធ្លាប់ប្រាប់ថា ខ្លួនស្រឡាញ់ការធ្វើដំណើរទាំងបែបព្រៃភ្នំ និងសមុទ្រ។
ត្បិតតែចូលចិត្តដើរលេង តារាប្រុសរូបនេះ បង្ហើបថា ខ្លួនជាមនុស្សម្នាក់ដែលមិនចូលចិត្តស្លៀកពាក់ច្រើន ឬវេចខោអាវសំពីងសំពោងតាមនោះទេ។ រីឯសម្ភារផ្សេងទៀតសោត លោកក៏មិនចូលចិត្តយកតាមច្រើនដែរ។
ប៉ុន្តែមាន ៣យ៉ាង ដែលលោកមិនដែលភ្លេច សូម្បីម្ដង ពេលដើរកម្សាន្ត។ វត្ថុដំបូងដែលជាសម្លាញ់មិនអាចខ្វះបានរបស់ Weir គឺនាឡិកាដៃ។ មិនថាលោកទៅដល់ទីណាទេ នាឡិកាដៃ ពិតជាមិនអាចភ្លេចឡើយ។ ទី២គឺ មួក ព្រោះពេលខ្លះលោកចូលចិត្តធ្វើដំណើរទៅមើលទេសភាពព្រៃឈើ ស្រែចម្ការ និងសួនដំណាំជាដើម។ ចុងក្រោយគឺ វ៉ែនតាដែលមានកញ្ចក់ការពារកម្តៅថ្ងៃ។
ក្រោយបានដឹងពីវត្ថុសំខាន់ៗទាំង ៣ របស់ Weir ពេលដើរលេងម្ដងៗ ហ្វេនៗលាន់មាត់ថា តារាសម្ដែងរូបនេះពិតជាមនុស្សសមញ្ញ និងងាយចុះសម្រុងទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុននេះ តួឯកប្រុសក្នុងរឿង ” ភរិយាបណ្ដូលចិត្ត” James Jirayu ប្រកាសថា ខ្លួនឆ្លងកូវីដ-១៩
ចុចអាន៖ Baifern បង្ហោះរូបប៉ុន្មានសន្លឹកសោះ អ្នកគាំទ្រគាំងនិយាយលែងចេញ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់