ព័ត៌មានជាតិ
ទីបំផុត ! រិន សាវ៉េត បង្ខំចិត្តរើបង្វិចចាកចេញពីទ្រនំចាស់ជាផ្លូវការ
ក្រោយពេលស្ងប់ស្ងាត់ការចេញបទចម្រៀងក្នុងទ្រនំផលិតកម្មហង្សមាស អស់មួយរយៈធំស្របពេលដែលកន្លងមកមានមហាជនជាច្រើនបានដាក់ការសង្ស័យថា តារាចម្រៀង រិន សាវ៉េត អាចសម្រេចចិត្តដើរចេញពីផលិតកម្មចាស់ហង្សមាស ហក់ចូលផលិតកម្មថ្មីនោះ នៅទីបំផុតដំណឹងនេះក៏ក្លាយជាការពិត។
ទន្ទឹមគ្នាដែលដំណឹង នៃការចាក់ចេញរបស់តារាចម្រៀងកម្សត់លោក រិន សាវ៉េត ពីផលិតកម្មហង្សមាសបានក្លាយជាការពិតនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមួយចំនួនធំបង្ហាញការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍គ្រប់គ្នា។ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថាការចាកចេញរបស់លោក រិន សាវ៉េត ពេលនេះដោយសារចប់កុងត្រា(កិច្ចសន្យា)ឬហេតុផលផ្ទាល់ខ្លួន?

ជុំវិញព័ត៌មានរបស់តារាចម្រៀង លោក រិន សាវ៉េត នេះដែរ គេហទំព័រកម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបកស្រាយនៅឡើយទេ ខណៈមានទស្សនិកជននិងអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំចម្លើយ ឬការបកស្រាយបន្ថែមពីលោក រិន សាវ៉េត ផងដែរ។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលនៅលើផេកផ្លូវការរបស់ទ្រនំថ្មីលោក រិន សាវ៉េត ដែលមានឈ្មោះថា BN Production បានបញ្ជាក់ដោយទទួលស្វាគមន៍សមាជិកថ្មីបែបនេះថា សូមស្វាគមន៍ តារាចម្រៀងល្បីទាំង៣ដួង មកកាន់ផលិតកម្ម ប៊ី អិន (BN Production)។ចំពោះវត្តមានតារាទាំង៣រូបនេះគឺមាន៖ លោក រិន សាវ៉េត ,លោក ជឹម ជឿន និងតារាស្រី កែវ ច័ន្ទសម្ផស្ស។
ជាមួយគ្នានេះដែរ ក៏មានមហាជន និងអ្នកគាំទ្រជាច្រើន កំពុងរង់ចាំអ៊ុតមើលលទ្ធផលថាតើលោក រិន សាវ៉េត ក្រោយពេលផ្តាច់ខ្លួនចេញពីទ្រនំចាស់ហង្សមាស មកចូលផលិតកម្មថ្មីខាងលើអាចនឹងបំបែកបានទីផ្សារគាំទ្រហើយរក្សាបានប្រជាប្រិយភាពដូចកាលពីនៅផលិតកម្មហង្សមាស ឬមួយយ៉ាងណាដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ