Connect with us

ព័ត៌មានជាតិ

សុខ ពីសី បង្ហាញមូលហេតុ ត្រូវបង្ខំចិត្តនៅតែ​ក្នុងផ្ទះមិន​ចេញ​ក្រៅ

បានផុស

នៅ

ខណៈពេលជំងឺកូវីដ-១៩ បានផ្ទុះឡើង​កំពុង​បង្ក​ក្ដី​ព្រួយបារម្ភ​ដល់មហាជន និងប្រ​ជាពលរដ្ឋខ្មែរ​ទូទាំង​ប្រ​ទេស​នោះ សម្រាប់តារាចម្រៀងស្រីកញ្ញា សុខ ពិសី ក៏បានបង្ហា​ញពីអា​រម្មណ៍ព្រួយចិត្តខ្លាំងចំពោះបញ្ហាជំងឺ​ដ៏កាចសាហាវមួយនេះ។ម្យ៉ាងទៀតនាងក៏បានបញ្ជា​ក់ថា ដើ​ម្បីការពារ និង សុវត្ថិភាពផ្ទាល់ខ្លួន គឺអំឡុង​ពេល​នេះ នាងត្រូវតែបង្ខំចិត្តនៅតែក្នុងផ្ទះដោយមិនចេ​ញទៅក្រៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់កម្ពុជាថ្មី តាមរយៈសាអេឡិចត្រូនិក ​​កញ្ញា សុខ ពិសី បានឲ្យដឹងថា អំឡុងពេលផ្ទុះ​ឡើងជាថ្មីនូវជំងឺ​កូវីដ​-១៩នេះ សម្រាប់ការងារសិ​ល្បៈត្រូវបានផ្អាកជា​បណ្ដោះអាសន្ន​ទាំងលើ​ឆាក​ទូរទស្សន៍​និង​កម្មវិធី​ ប្រគំតន្ត្រី​នានា​នៅតាម​បណ្ដា​ខេត្តផងដែរ ប៉ុន្តែសព្វថ្ងៃក៏មានការមមាញឹកខ្លះៗ​ជាមួយការងារផ្ទាល់​ខ្លួនដែរ​(គ្រឿង​ស​ម្អា​ង)។

តារា​ចម្រៀង​កញ្ញា សុខ ពិសី បានបន្តទៀតថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែរនាំរបស់​រាជរដ្ឋាភិបាល​កម្ពុជា និងក្រសួងសុខាភិបាល គឺរាល់ថ្ងៃនាងត្រូវតែប្រកាន់​ភ្ជាប់នូវអនាម័យគ្រប់ពេល​វេលា​ហើយជាពិសេសនោះត្រូវកាត់ផ្តាច់រាល់ការជួបជុំគ្នាច្រើន។ជាមួយគ្នានេះកញ្ញា សុខ ពិសី ក៏បានអំពាវ​នាវ​ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការ​ប្រុងប្រយ័ត្ន​ និងការពារខ្លួនខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា តារាស្រីកញ្ញា សុខ ពិសី ដើម្បីតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាងក៏បានចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន៣ពាន់ដុល្លារ​ក្នុងការទិញ​វ៉ាក់​សាំងការពារជំងឺ-១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម