ជីវិតកម្សាន្ដ
ម្ចាស់ប៊ូតុងមាសកម្មវិធី AGT រដូវកាលទី១៦ ទទួលមរណភាពហើយ
អតីតម្ចាស់ប៊ូតុងមាសកម្មវិធី American Got Talent រដូវកាលទី១៦ កញ្ញា Jane Marczewski បានទទួលមរណភាពហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារជំងឺប្រចាំកាយរបស់នាង ក្នុងអាយុត្រឹមតែ ៣១ឆ្នាំប៉ុណ្ណោះ។

កាលពីខែមិថុនា ឆ្នាំមុន អតីតបេក្ខជន AGT រូបនេះ បានធ្វើមហាជនរំជួលចិត្តជាខ្លាំង នៅលើឆាកប្រឡង ដោយសារនាងបានច្រៀងបទចម្រៀង Original ដែលរៀបរាប់ពីការតស៊ូរបស់នាងជាមួយនឹងជំងឺមហារីក គឺបទ It’s OK ។ តាមរយៈបទចម្រៀងដ៏ពិរោះ និងមានអត្ថន័យជ្រាលជ្រៅ នាងបានទាក់ចិត្តគណៈកម្មការ Simon Cowell រហូតនាំឱ្យលោកចុចប៊ូតុង Golden Buzzer ជូននាងភ្លាមៗ បន្ទាប់ពីច្រៀងចប់។

ក្រោយពីវគ្គជម្រុះ ឬ Judge Audition របស់ AGT បទចម្រៀង It’s OK បានក្លាយជាបទចម្រៀងលេខ ១ នៅលើ iTunes និងជាបទចម្រៀងលេខ ២ នៅលើ YouTube ។

ជាអកុសល Jane បានប្រកាសកាលពីខែសីហា ឆ្នាំ២០២១ ថា នាងត្រូវដកខ្លួនចេញពីការប្រកួត ព្រោះជំងឺមហារីករបស់នាងកាន់តែយ៉ាប់ឡើង ហើយបន្ទាប់ពីការប្រយុទ្ធជាមួយជំងឺមហារីកអស់រយៈពេល ៤ឆ្នាំ Jane ឬ Nightbirde បានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ទោះបីពេលនេះជីវិតបាត់បង់ទៅហើយក្ដី ប៉ុន្តែតារាចម្រៀងរូបនេះបានបន្សល់ទុកនូវការលើកទឹកចិត្តជាច្រើនមិនថា អ្នកជំងឺមហារីក និងមនុស្សសុខភាពល្អឡើយ។ ជីវិតរបស់នាងបានតស៊ូរហូតដល់ដង្ហើមចុងក្រោយ ជាមួយនូវក្ដីសង្ឃឹម និងរស់នៅយ៉ាងមានន័យជាទីបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជាង ១២ ឆ្នាំក្នុងវិថីសិល្បៈ Baifern សម្រេចបំណង សង់ផ្ទះតម្លៃជាង ៨០លានបាត

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច