Connect with us

ជីវិតកម្សាន្ដ

ទីបំផុតហាងម៉ូដសំលៀកបំពាក់ម៉ាកល្បី H&M នឹងមកដល់ភ្នំពេញនាខែក្រោយនេះ!

បានផុស

នៅ

H&M ជាយីហោម៉ូដសំលៀកបំពាក់អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី 18 ខែមីនា ឆ្នាំ 2022 ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(​យោងតាម​សេចក្ដីប្រកាស​ពត៌មានរ​បស់ H&M) ហាង​ម៉ូដ​សំលៀកបំពាក់​អន្តរជាតិ​ ដែល​លោកអ្នក​បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ នឹង​បើក​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប AEON Mall 1 ក្នុង​រាជធានី​ភ្នំពេញ​។ ហាង​នេះ​មាន​ផ្ទៃក្រឡា​ទំហំ 1,798 ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​ខាងលើ 2 ជាន់​។ ហាង​ថ្មី​នេះ​នឹងមាន​ម៉ូដ​សំលៀកបំពាក់ ជាច្រើន​សម្រាប់ បុរស​-​ស្ត្រី យុវវ័យ និង​កុមារ​។ អតិថិជន​នឹង​រីករាយ​ក្នុង​ការទិញ​ទំនិញ បណ្ដុំ​ទៅដោយ​ម៉ូដ​ជាច្រើន​ចុងក្រោយ​បំផុត​ប្រចាំ និ​ទាយ​រដូវ និង​រដូវក្ដៅ​ក្នុង​ឆ្នាំ 2022​នេះ​។

“H&M មាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុងការ​បើកហាង ដំបូង​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ជំរុញ​អតិថិជន​ដែល​និយម​ម៉ូដ​សំលៀកបំពាក់​របស់​យើង នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្កើត​ស្ទា​យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ស្របតាម​ការសន្យា​របស់​អតិថិជន H&M ម៉ូដ និង​គុណភាព​ក្នុងតម្លៃ​ល្អ​បំផុត​ប្រកបដោយ​និរន្តរភាព​” នេះ​បើតាម​ការបញ្ជាក់​របស់ លោក ​Philippe Lassaux នាយក​ប្រតិបត្តិ និង​ជា​អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ H&M កម្ពុជា និង​ប្រទេស​ថៃ​។

​សម្រាប់​អតិថិជន​មួយ​នាក់​ដំបូង​គេ​នឹង​ទទួលបាន​ប័ណ្ណ​(voucher rewarded)​ដែលមាន​តម្លៃ​ស្មើនឹង 1,000 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។ អតិថិជន​ទី 2 និង​ទី 3 នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​តម្លៃ 500 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។ អតិថិជន​ទី​បួន​ដល់ទី​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​រង្វាន់​ជា​ប័ណ្ណ​ដែលមាន​តម្លៃ 300 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។ អតិថិជន​ទី​ប្រាំពីរ​ដល់ទី​ដប់​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ 100 ដុល្លារ សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។ លើសពីនេះទៅទៀត អតិថិជន​ទី​ដប់​ប្រាំពីរ​ដល់​សាមសិប​ប្រាំមួយ​នៅក្នុង​ជួរ​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ 25 ដុល្លារ ហើយ​អតិថិជន 250 នាក់​បន្ទាប់​នឹង​ទទួលបាន​ប័ណ្ណ​ដែលមាន​តម្លៃ 15 ដុល្លារ​សម្រាប់​ការទិញ​ទំនិញ​នៅក្នុង​ហាង​។​

​បើក​ពី​ម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជា​រៀងរាល់ថ្ងៃ​។

FACEBOOK H&M

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម