Connect with us

ជីវិតកម្សាន្ដ

រាលដាលសាជាថ្មី! តួឯកប្រុសក្នុងរឿង ” ល្បែងបំណងប្រាថ្នា” ​ប្រកាសឆ្លងកូវីដ

បានផុស

នៅ

ជារឿងក្ដៅគគុកនៅក្នុងឧស្សាហកម្មកម្សាន្តប្រទេសថៃ ក្រោយករណីកូវីដ​​ ចាប់ផ្ដើម​​រីក​រាលដាល​កាន់​តែ​ច្រើនៗម្ដងទៀត លើ​តារាប្រុសស្រីល្បីៗជាច្រើន ​ជា​ពិសេស​នោះ​គឺ​ តារា​ប៉ុស្តិ៍​លេខ ៣ តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ម្សិលមិញ​នេះ តារា​សម្ដែង​វ័យក្មេង Alek teeradetch metawarayut និង​ជា​តួឯក​ប្រុស​ក្នុង​រឿង ” ល្បែង​បំណង​ប្រាថ្នា” បាន​រាយការណ៍​ថា ខ្លួនបានឆ្លងកូវីដ១៩ និង​កំពុង​ស្ថិតនៅ​កន្លែង​ដាច់ដោយឡែក ហើយ​ក៏​សុំទោស​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​នេះផងដែរ។

លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Instagram ថា ” បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ដោយម៉ាស៊ីន RT-PCR លទ្ធផល​ចេញ​មក​ថា ខ្ញុំ​មាន​វិជ្ជមាន​កូវីដ ឥឡូវនេះ ​ខ្ញុំ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ និង​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នកផ្ទះ។ ខ្ញុំ​បាន​ជូន​ដំណឹង​អ្នក​គ្រប់​គ្នា​ ដែល​ពាក់ព័ន្ធ​រួច​ហើយ ហើយ​ខ្ញុំ​សុំទោស​អ្នក​ដែល​ប៉ះពាល់ រួម​ទាំង​ការងារ​ដែល​ត្រូវ​ពន្យារពេល និងសូមសង្កេត​មើល​រោគសញ្ញា​របស់​អ្នក​ទាំងអស់​គ្នា។

ក្នុង​នោះដែរ គេឃើញតារាក្នុងវិស្ស័យកម្សាន្តសិល្បៈថៃជាច្រើនរូប និង​អ្នកគាំទ្រ​ បាន​ចូល​មក​បញ្ចេញមតិ​ជា​សារ​លើ​ទឹកចិត្ត​ និង​ឲ្យ​តារា​រូប​នេះ​ថែរក្សា​ខ្លួន​ឲ្យ​បាន​ល្អ​ ដើម្បី​ឆាប់​បាន​វិល​ត្រលប់​មក​សម្ដែង​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុននេះ តួឯកប្រុសក្នុងរឿង ” ភរិយាបណ្ដូលចិត្ត” James Jirayu ប្រកាសថា ខ្លួនឆ្លងកូវីដ-១៩

ចុចអាន៖តួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” នាង Nychaa បញ្ចេញដើមទ្រូងលើកដំបូង លើផ្ទៃសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម