ជីវិតកម្សាន្ដ
តួអង្គស្រី ៥ រូប ល្បីល្បាញខ្លាំង ដោយសារតែហ៊ានលះបង់ជីវិត ក្នុងរឿង «Sinaeha Saree»
«Sinaeha Saree» ជាសាច់រឿងរបស់នារីម្នាក់ ឈ្មោះ Nuan Nua Kaew (Baifern Pimchanok) ត្រូវធ្វើដំណើរទៅ Mantrapura ដើម្បីមើលថែ Nilpat (Richie Oranes) ដែលជាប្អូនស្រីតែមួយរបស់នាង និងបានសម្រេចចិត្តរៀបអភិសេកជាមួយ ព្រះអង្គម្ចាស់ Chaithat (Kong Witthaya) ។

ក្រោយតួស្រីទៅដល់ទីនោះភ្លាម រឿងរ៉ាវអាក្រក់បានកើតឡើង ក្នុងគ្រួសាររាជវង្ស និងអាថ៌កំបាំងជាច្រើនត្រូវតស៊ូ ដើម្បីក្ដីស្រលាញ់របស់ប្អូនស្រី។ អាចនិយាយបានថារឿង Sinaeha Saree បានបញ្ជាក់ពីតួអង្គម្នាក់ៗ មានតួនាទីលះបង់ និងធ្វើដើម្បីនរណាម្នាក់ ឬមនុស្សដែលគេស្រលាញ់។
១ Nuan Nua Kaew (Baifern Pimchanok)


នាងគឺជាស្រ្តីជនជាតិថៃ ដែលត្រូវបានគេព្យាករណ៍ថា អាចជួយស្រាយអាថ៌កំបាំងនៃនគរ Mantrapura ។ ហេតុអ្វី Nuan Nua Kaew ត្រូវតស៊ូជំនះឧបសគ្គជាច្រើន? ទោះយ៉ាងណា ជាសំណាងល្អ ដែល Nuan Nua Kaew មានព្រះអង្គម្ចាស់ Kirich (Shahn) មកជួយជ្រោមជ្រែង និងតាមការពារនាងជាប់រហូត។
២ Nilpit (Richyoranate)


នារីវ័យក្មេងស្លូតត្រង់ តែមានភាពរឹងមាំចេញពីក្នុងខ្លួនរបស់នាង។ នាងត្រូវប្រយុទ្ធតស៊ូ លះបង់ ដើម្បីស្នេហាក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហា។ Nilpit ជានារីម្នាក់ មកពីប្រទេសថៃ និងបានជួបស្នេហាជាមួយបុរសម្នាក់ ហើយយល់ព្រមរៀបការ ផ្ទុយទៅវិញ រឿងនេះមិនងាយស្រួលប៉ុន្មានទេ។ នៅពេលដែលមនុស្សដែលនាងស្រឡាញ់ គឺជាព្រះអង្គម្ចាស់ដែលត្រូវមានភារកិច្ចផ្សេងទៀត ដែលសំខាន់ជាង។ នោះគឺជាប្រទេស ហើយត្រូវជួបឧបសគ្គជាច្រើន ពោលគឺរាជវង្សមិនពេញចិត្តដោយសារឋានៈមិនសក្ដិសម នឹងព្រះអង្គម្ចាស់។
៣ Maharanee Sasipraphai (Mam Cattleya)


ជាស្ត្រីពោរពេញដោយថាមពល លើកតម្កើងសេចក្ដីថ្លៃថ្នូររបស់រាជវង្ស មិនចេះចុះញ៉មនឹងអ្នកណា។ នាងតស៊ូ និងមានហេតុផលក្នុងការប្រយុទ្ធ ដើម្បីស្ថិរភាពរាជវង្សរបស់ប្រទេសខ្លួន។
៤ Sawitree (Lily Panthila)


ស្ត្រីវ័យក្មេងម្នាក់ ដែលធំឡើងដោយមានជំនឿថា ថ្ងៃណាមួយនាងនឹងក្លាយជាផ្នែកមួយនៃរាជវង្ស Mantrapura ។ ដូច្នេះនាងបានប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ មានមហិច្ឆតាខ្ពស់ បើទោះបីជាត្រូវស្លាប់ដើម្បីតំណែងក្ដី។
៥ Rajamatasrita (Pim Phimphan)


មហារាជិនី ដែលគ្រប់គ្នាគោរពនិងលើកតម្កើង តែផ្ទុយទៅវិញ ទ្រង់បានបាត់ខ្លួនក្នុងពេលប្រយុទ្ធជាមួយអង់គ្លេស នៅក្នុងព្រៃអាថ៌កំបាំង។ តួនាទីដ៏មានឥទ្ធិពលនៅក្នុងរឿង Sinaeha Saree គឺទ្រង់ត្រូវរក្សាអាថ៌កំបាំង នៃកំណប់ទ្រព្យដ៏មានតម្លៃរបស់ Mantrapura បើទោះបីជាត្រូវស្លាប់ជីវិតក្ដី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាង ១២ ឆ្នាំក្នុងវិថីសិល្បៈ Baifern សម្រេចបំណង សង់ផ្ទះតម្លៃជាង ៨០លានបាត
ចុចអាន៖រាលដាលសាជាថ្មី! តួឯកប្រុសក្នុងរឿង ” ល្បែងបំណងប្រាថ្នា” ប្រកាសឆ្លងកូវីដ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច