ជីវិតកម្សាន្ដ
តារា ៣ រូប សំណាងខ្ពស់ ទទួលបាននាមជាឧកញ៉ា
មហាជនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីមានដំណឹងថា កំពូលតារាចម្រៀងប្រុសរបស់ខ្មែរម្នាក់ទៀត ត្រូវបានព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ា។
ជាការពិតតាមរយៈដំណឹងនេះ គេក៏ឃើញអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈមួយចំនួនធំ បានសម្តែងការចូលរួមអបអរផងដែរ ចំពោះមោទនភាពនៃវត្តមានសិល្បករខ្មែរ ដែលមានវាសនាខ្ពស់ទទួលបានគោរមងារជាឧកញ៉ា។ ទន្ទឹមគ្នានោះក៏សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តារាសិល្បៈក្មេង-ចាស់ ៣ រូប ដែលមានសំណាងខ្ពស់ទទួលបានគោរមងារជាឧកញ៉ានាពេលបច្ចុប្បន្ន។
១.អតីតតារាកំប្លែងជើងចាស់នាយ ឃ្លោក ដែលមានឈ្មោះពិតលោក ទុំ សារុត បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងវិស័យសិល្បៈរយៈពេលច្រើនឆ្នាំនោះ លោកក៏បានដកខ្លួនឃ្លាតឆា្ងយពីអាជីពជា កំប្លែងប្រមាណ៧ឆ្នាំមកហើយ។

ជាមួយគ្នានោះលោក ទុំ សារុត ហៅនាយ ឃ្លោក ក៏ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកឧត្តមផង និងជាឧកញ៉ាផង កាលពីខែឧសភា ក្នុងឆ្នាំ ២០១៤។ ថ្វីត្បិតលោកមមាញឹកជាមួយជំនួញយ៉ាងណាតែឧកញ៉ា ឃ្លោក ជានិច្ចកាលតែងលេចមុខក្នុងកម្មវិធីសិល្បៈម្តងកាលនិងការចេញមុខផ្តល់ជំនួយជួយដល់អ្នកសិល្បៈមានជំងឺនិងខ្វះខាតផងដែរ។

២.អតីតតារាចម្រៀង និងពិធីករលោក លាន អាហ្វ្រីលគីនីន ក្រោយពីស្ងប់ស្ងាត់លើវិស័យសិល្បៈមួយសន្ទុះធំ គេបានកត់សម្គាល់ឃើញលោកងាកទៅចាប់មុខជំនួញផ្នែកអចលនទ្រព្យយ៉ាងណែនពេញដៃវិញម្តង ខណៈកន្លងទៅក៏មានដំណឹងថាលោកទទួលបានងារជាឧកញ៉ាផងដែរ។

យ៉ាងណាមិញលោក លាន អាហ្វ្រីលគីនីន បានទទួលស្គាល់កាលពីចុងឆ្នាំ ២០១៩ ថា លោកពិតជាឡើងឧកញ៉ាមែន។ អតីតតារាប្រុសរូបនេះ បច្ចុប្បន្នបានងាកទៅធ្វើជំនួញរកស៊ីផ្នែកអចលនទ្រព្យ ហើយលោកជិះរថយន្ដទំនើបៗមិនចាញ់ឧកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយ។

៣.កំពូលតារាចម្រៀងលោក ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត កាលពីថ្មីៗកន្លងមកនេះ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យប្រោសព្រះ រាជទានគោរមងារជាឧកញ៉ាផងដែរ។

លោក ខេមរៈ សិរីមន្ត បច្ចុប្បន្នគេឃើញថា បន្ទាប់ពីជោគជ័យលើការងារសិល្បៈ គឺលោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ មិនតែប៉ុណ្ណោះនាអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍជាផ្ទះ និងដីឡូតិ៍នៅតំបន់មួយចំនួនជាពិសេស ក្នុងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត