Connect with us

ជីវិតកម្សាន្ដ

សូម​បញ្ឈប់​សង្គ្រាម​ទៅ ! ខាត់ សុ​ឃីម ស្រក់​ទឹក​ភ្នែក​អាណិត​ប្រជាជន​និង​ក្មេងៗ​នៅ​អ៊ុយ​ក្រែ​ន​

បានផុស

នៅ

ភ្នំពេញ ៖ ខណៈ​ដែល​ស្ថានភាព​សង្គ្រាម​កំពុងតែ​ផ្ទុះ ឡើង​យ៉ាង​ក្ដៅ​គគុក​រវាង​ប្រទេស​រុស្ស៊ី​ដែល​បាន​បើក​ការ​វាយ​ប្រយុទ្ធ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ប​ង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក​គឺ​គេ​ឃើញ​ប្រជាជន​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សម្រុក​នាំគ្នា​ចាកចេញ​ពី​ទី​ក្រុង​និង​មាតុប្រទេស​ដើម្បី​ថែរក្សា​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​សង្គ្រាម​នេះ ​គឺ​បាន​បង្ក​ជា​គ្រោះមហន្តរាយ​យ៉ាង​ខ្លាំង​ក្លា​សម្រាប់​ប្រជាជន​ប្រទេស​អ៊ុយ​ក្រែន ខណៈ​ការវាយលុក​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែន ​គឺជា​ការវាយប្រហារ​យោធា​ដ៏​ធំ​បំផុត​ដែល​ត្រូវ​បាន​គេ​ឃើញ​ចាប់តាំងពី​សង្គ្រាម​លោកលើកទី​២​មក។

ដោយឡែក​បើ​ចាប់អារម្មណ៍​ទៅ​មើល​តារា​ពហុ​ជំនាញ​របស់​ខ្មែរ​អ្នកនាង ខាត់ សុ​ឃីម ឯណោះ​វិញ​ក្រោយ​ពេលដែល​ឃើញ​ប្រទេសមួយ​នេះ​កំពុងតែ​ជួប​គ្រោះអាសន្ន​និង​វឹកវរ​ដោយសារ​សង្គ្រាម​នោះ​នាង​ក៏បាន​ចេញមុខ​ទទូច​ស្នើ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​នេះ​ទៅ​ ព្រោះ​អាណិត​ដល់​ប្រជាជន​និង​ក្មេងៗ​នៅ​អ៊ុយក្រែ​ន​ ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ដ៏​កាច​សាហាវ​នោះ​។

​យោង​តាម​ខ្លឹម​ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង ខាត់ សុ​ឃីម បាន​អំពាវនាវ​ដូច្នេះ​ថា “សូម​បញ្ឈប់​សង្គ្រាម​ទៅ​ទីក្រុង​គៀវ អ៊ុយ​ក្រែ​ន មើល​ហើយ​ស្រក់​ទឹកភ្នែក​យើង​ជា​មនុស្សជាតិ​ដូច គ្នា​តើ​អ្នកធ្វើ​ដើម្បី​អ្វី​? ​ប្រជាជន​ស្លូតត្រង់​ក្មេងៗ​តូច​រត់​ប្រសេចប្រសាច​ខ្លាច​ស្លាប់​។​ សឹងតែ​ធ្លាយ​ទ្រូង​ពេល​ឃើញ​រូបភាព​ជាច្រើន​សង្ឃឹមថា​ នឹង​មាន​អ្នក​លូកដៃ​ជួយ​អ្នក​ឆាប់ៗ។

គួរ​រម្លឹក​ថា ​កាលពី​ថ្ង​ទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២២ កន្លង ទៅ​នេះ​បានធ្វើឱ្យ​ប្រជាជន​ទូទាំង​ពិភពលោក​មាន ការភ្ញាក់ផ្អើល​និង​រន្ធត់​យ៉ាង​ខ្លាំង​ដោយ​ប្រទេស​មហា​អំណាច​លោកខាងលិច​រុស្សី​បាន​បើក​ការ​វាយ​ប្រយុទ្ធ​ប្រកាសសង្គ្រាម​ដាក់គ្នា​ជាមួយនឹង​ប្រទេសអ៊ុយ​ក្រែ​ន​។​ ការ​វាយលុក​បាន​កើត​ឡើងជា​បន្ត​បន្ទា​ប់​ដែល​នាំ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ ត្រូវ​បាន​សម្លាប់ ឬ​រងរបួស​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម