ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ប្រកាសសុំឈាម៦កំប្លោកសង្គ្រោះជីវិត អៀង ចេនឡា
ពិធីករលោក សុខ រ៉ាស៊ី បានបញ្ជាក់ឲ្យដឹងថា គិតមកទល់ពេលនេះស្ថានភាពជំងឺលោក អៀង ចេនឡា ដែលត្រូវជាបងប្រុសបង្កើតរបស់លោក គឺនៅមិនទាន់ធូស្រាលនៅឡើយទេ ខណ:ពេលនេះកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដដែល។

លោក សុខ រ៉ាស៊ី ក៏អះអាងទៀតថា បងប្រុសខ្លួនគឺលោក អៀង ចេនឡា បច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺរលាកស្រោមខួរក្បាលនិយាយលែងដឹងអី្វទាំងអស់ ពោលគឺកើតអាការ:រវើរវាយបាត់បង់ការចងចាំទាំងអស់។ ស្របពេលជាមួយគ្នានេះ លោក សុខ រ៉ាស៊ី ក៏បានប្រកាសអំពាវនាវដើម្បីស្នើសុំការបរិច្ចាគឈាមពីសប្បុរសជនក្នុងការជួយសង្គ្រោះជីវិតលោក អៀង ចេនឡា ផងដែរ។

ពិធីកររូបនេះបានអំពាវនាវដល់សប្បុរសជនថា ពេលនេះបងប្រុសខ្ញុំ អៀង ចេនឡា ត្រូវការឈាម៦ កំប្លោកដើម្បីសង្គ្រោះបន្ទាន់។ ប្រសិនបើមានបងប្អូនណាអាចជួយបរិច្ចាកឈាមបាន សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ,០១២ ៣៣ ៨១ ៥៣ ,០៧ ០ ៨១ ៣៥ ១២។
លោក សុខ រ៉ាស៊ី បន្ថែមថា ស្ថានការបងប្រុសលោកឥឡូវនេះ ដោយសារគាត់មានជំងឺធ្ងន់ធ្ងរពេកទើបជំងឺដ៏កាចសាហាវនេះកាន់តែវិវត្តន៍ទៅមុខពិបាកនឹងព្យាបាលមិនទាន់ដឹងខ្លួនមិនអាចនិយាយបាន គាត់ត្រូវសង្គ្រោះនៅICUបន្តទៀត ខណ:លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យថា ពួកគាត់នឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជីវិតលោក អៀង ចេនឡា ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?