ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលកម្ពុជា២០២១ រំលេចខ្លួនក្នុងការងារសង្គមតាមបណ្តាខេត្ត
ភ្នំពេញ ៖ ស្របពេលដែលការគាំទ្រនិងប្រជាប្រិយភាពកំពុងលេចធ្លោលើវិស័យសិល្បៈកញ្ញា ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា២០២១ពេលនេះបានចាប់រំលេចខ្លួនជាមួយការងារជួយសង្គមគួរឲ្យសរសើរ។
ការងារសង្គមដែលបវរកញ្ញា ងិន ម៉ារ៉ាឌី ចូលរួមនាពេលនេះកាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់នាងហក់ឡើងមួយកម្រិតថែមទាំង។ មិនតែប៉ុណ្ណោះត្រូវបានអ្នកគាំទ្រយល់ថាទង្វើរបស់ ម៉ារ៉ាឌី គឺជាបច្ច័យដ៏ល្អផងដែរ ដែលនាំជាគំរូសម្រាប់បវរកញ្ញាឬអ្នកសិល្បៈរួមជំនាន់ជាមួយនាងក្នុងពេលបច្ចុប្បន្ននេះ។

សកម្មភាពរបស់បវរកញ្ញាចក្រវាលកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ដែលបានចាប់ផ្តើមឡើងនោះគឺតាមរយៈនៃការចុះទៅសួរសុខទុក្ខនិងចែករំលែកក្តីស្រលាញ់ដ ល់ក្មេងសិស្សសាលានៃតំបន់មួយនាទឹកដីខេត្តកំពង់ធំ។ អំឡុងពេលចូលរួមនេះគេឃើញកញ្ញាងិនម៉ារ៉ាឌី ក្រៅតែបង្ហាញពីអារម្មណ៍រំភើបនាងក៏ផ្តាំផ្ញើរឲ្យប្អូនៗខិតខំរៀនដើម្បីក្រេបយកចំណេះវិជ្ជា។

កញ្ញា ងិន ម៉ារ៉ាឌី បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះនាងបានធ្វើ ដំណើរនៅសាលាបឋមសិក្សាអូរចកនៅ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីនាំយកអំណោយសប្បុរសជននិងសម្ភារៈសិក្សាទៅចែកជូនដល់សិស្សនៅទី នោះ។

សូមជម្រាបថា បវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី គឺ ជាម្ចាស់ម្កុដMiss Universe Cambodia 2021ខណៈកន្លងទៅនាងក៏តំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធីMiss Universeលើកទី៧០ ឆ្នាំ២០២១នៅប្រទេសអ៊ីស្រាអែល៕
ដោយ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?