Connect with us

ជីវិតកម្សាន្ដ

មិនត្រឹមជោគជ័យសិល្បៈទេ តែតារាប្រុស ៤ រូបនេះកំពុងក្តាប់មុខជំនួញអចលនទ្រព្យយ៉ាងពេញទំហឹង

បានផុស

នៅ

បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា​ មាន​សិល្បករ​-​ការិនី​របស់​ខ្មែរ​ជាច្រើន​ដួង​ ដែល​មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បី​ និង​ជោគជ័យ​លើ​វិស័យ​សិល្បៈ​នោះទេ​ គឺ​ថែម​បាន​បង្កើត​នូវមុខ​ជំនួញ​ថ្មី​ជា​បន្ត​បន្ទាប់​នៅក្នុង​ដៃ​រៀងៗ​ខ្លួន​ទៀតផង​។

​តាម​ការកត់សម្គាល់​នៅ​អំឡុង​ពេលដែល​សកម្ម​ភាពពុះ​ដីឡូត៍​លក់​នៅក្នុង​ស្រុក​ ពិសេស​នៅ​តំបន់​ជា ជាយ​រាជធានី​ បាននិងកំពុង​ផុសផុល​ខ្លាំង ​គេ​ក៏​ឃើញ​មាន​តារា​ល្បីៗ​របស់​ខ្មែរ​មួយចំនួន​បាន​ហក់​ចូលមក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​កាន់តែ​លេចធ្លោ​ខ្លាំង​ទៀតផង​។​

ថ្ងៃនេះ «​កម្ពុ​ជាថ្មី​» សូមនាំប្រិយមិត្តមកស្គាល់តារាចម្រៀងប្រុសល្បីៗចំនួន ៤ រូបដែលមិនត្រឹមតែជោគជ័យលើវិថីសិល្បៈនោះទេ គឺពួកគេក៏កំពុងរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យដូចគ្នា​៖

១.​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ៖​ លោក ព្រាប សុវត្ថិ ត្រូវបាន​មហាជន​ដឹង​មកហើយ​ថា ​បច្ចុប្បន្ន​លោក​ក្រៅពី​តែ​ជោគជ័យ​សិល្បៈ លោក​ក៏មាន​មុខ​ជំនួញ​ជាច្រើន​កាន់​ក្នុង​ដៃ​ផងដែរ​។​ ក្នុងនោះ​លោក ព្រាប សុវត្ថិ ក៏មាន​ជំនួញ​ផ្នែក​អចលនទ្រព្យ​ផងដែរ ដោយមាន​ក្រុមហ៊ុន​ឈ្មោះថា ​Preap Sovath In vestment​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​តារាចម្រៀង ខេមរៈ សិរីមន្ត ៖ លោក ខេមរៈ សិរី​មន្ត សព្វថ្ងៃ​គឺជា​តារាចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិ​ត​កម្ម​រស្មី​ហង្ស​មាស​ ហើយ​កាលពី​ថ្មីៗ​នេះ ​លោក​ក៏​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា​ឧកញ៉ា​ផងដែរ​។ ​តារា​រូបនេះ ​កន្លងមក​ក៏បានប្រកាស​បើក​គម្រោង​ដីឡូត៍​ឈ្មោះថា ​គម្រោង​ដីឡូត៍​ឈ្មោះ ខេមរៈ សិរីមន្ត ជាង​២០០​ ហិតា ​នៅ​ប៉ោយប៉ែត​ និង​បន្ទាយមានជ័យ​។

អាយុក្បែរ ៤០ ឆ្នាំហើយ ខេមរៈ សិរីមន្ត ដូរស្ទីលតុបតែងខ្លួនបែបនេះ កាន់តែសង្ហា!  – Popular Magazine

៣. តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ៖ លោក ឆាយ វីរៈ​យុទ្ធ ក៏​កំពុង​មានមុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ក្នុង​ដៃ​ផងដែរ ​ដោយ​កាលពី​ថ្ងៃទី ​០៧ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​ កន្លងទៅ ​លោក​បានប្រកាស​ឱ្យដឹងពី​គម្រោង​បើកសម្ពោធ​លក់​ដី​ឡូ​តិ៍​ ផ្ទះ​វីឡា​របស់ខ្លួន​ ដែលមាន​ទំ​ដី ២២​ ហិតា​ នៅលើ​ទឹកដី​ក្នុងស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

៤. តារាចម្រៀង ខាន់ ជេ​ម​ស៍ ៖ លោក ខាន់ ជេ​ម​ស៍ ក៏​ដូចគ្នា​ដែរ​ក្រៅពី​អាជីព​ជា​តារាចម្រៀង​ និង​កាន់​មុខរ​បរ​ជាច្រើន សព្វថ្ងៃ​លោក​ក៏បាន​បោះទុន​ទៅលើ​ផ្នែក​អចលនទ្រព្យ​លក់​ដីឡូត៍ ​និងលក់​ផ្ទះល្វែង​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២២ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៤៤ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម