ជីវិតកម្សាន្ដ
មីយ៉ាន់ម៉ា ដោះលែងតារាម៉ូដែល Paing Takhon ចេញពីពន្ធនាគារហើយ
មេធាវីរបស់ Paing Takhon បាននិយាយនៅពីថ្ងៃពុធនេះថា តារាសម្ដែង និងជាតារាម៉ូដែលមីយ៉ាន់ម៉ា ត្រូវបានលើកលែងទោស និងដោះលែងពីពន្ធនាគារហើយ។
គួររំលឹកថា បន្ទាប់ពីយោធាបានដណ្តើមអំណាចក្រោមរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Paing Takhon បានចូលរួមបាតុកម្ម និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដើម្បីបង្ហាញពីជំហរនយោបាយរបស់ខ្លួន។
តារាសម្ដែង និងជាតារាបង្ហាញម៉ូដរូបនេះ ត្រូវបានចាប់ខ្លួន ខណៈស្នាក់នៅផ្ទះម្ដាយរបស់លោក ក្នុងទីក្រុងយ៉ាំងហ្គោន ក្នុងខែមេសា ហើយត្រូវបានជាប់ពន្ធនាគាររយៈពេលបីឆ្នាំក្នុងខែធ្នូ ពីបទផ្សព្វផ្សាយខ្លឹមសារប្រឆាំងយោធា។
ទោះយ៉ាងណាក៏ដោយ ការចេញផ្សាយនេះ ក្រុមមេធាវីមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទេ។
ឧត្តមសេនីយ So Min Tun អ្នកនាំពាក្យកងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ថា អ្នកដទៃក្នុងវិស័យកម្សាន្ត ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពដែរ ដូចជា Lu Min, Bai Di Oo, Endra Kyaw Shin ដោយលើកឡើងពីហេតុផលថា ដើម្បីឲ្យអ្នកទាំងនេះ ចូលរួមក្នុងការបង្កើតជាតិ ជាមួយនឹងការងារសិល្បៈវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល