Connect with us

ជីវិតកម្សាន្ដ

ចម្រៀងមួយបទរបស់ Michael Jackson កាលពី ១០ ឆ្នាំមុន ដូចគ្នានឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បច្ចុប្បន្ន (មានវីដេអូ)

បានផុស

នៅ

ចម្រៀងមួយបទរបស់តារាចម្រៀងប៉ុបអាមេរិក Michael Jackson កាលពី ១០ ឆ្នាំមុន ត្រូវបានគេមើលឃើញថា ដូចគ្នានឹងសង្គ្រាមបច្ចុប្បន្នដែលកំពុងផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទចម្រៀង Earth Song ដែលស្ដេចចម្រៀង Michael Jackson ច្រៀងសម្ដែងលើឆាកក្នុងឆ្នាំ ២០១១ បានធ្វើឲ្យទស្សនិកជនក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងនាទី ៩ នាទីនៃបទចម្រៀងនោះបានបង្ហាញពីទាហានជិះរថក្រោះ និងកាន់កាំភ្លើងភ្ជុងប្រជាជនដែលរងគ្រោះ ។

ក្រោយមក Michael Jackson បានយកដៃដាក់កាណុងកាំភ្លើងចុះ ហើយមានក្មេងស្រីម្នាក់កាន់ផ្កាឈូករ័ត្នដែលតំណាងប្រទេសអ៊ុយក្រែនទៅទាហានរូបនោះយ៉ាងក្លាហានដើម្បីឲ្យបញ្ចប់សង្គ្រាម និងសុំសុខសន្តិភាព ។

ការសម្ដែងនោះហាក់ដូចជាក្លាយជាការពិត បន្ទាប់ពីសង្គ្រាមកំពុងឆាបឆេះនៅអ៊ុយក្រែន ក្រោយការវាយលុកពីសំណាក់ប្រទេសរុស្ស៊ី និងបណ្ដាលឲ្យជនស៊ីវិលជាង ២ ពាន់នាក់ត្រូវបានសម្លាប់ ។

គួរបញ្ជាក់ថា បទចម្រៀង Earth Song របស់ស្ដេចចម្រៀង Michael Jackson បានចេញផ្សាយកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៥ និងត្រូវបានថតនៅក្នុងតំបន់ភូមិសាស្ត្រចំនួន ៤ ផ្តោតលើការបំផ្លិចបំផ្លាញ និងការកើតជាថ្មីនៃផែនដី ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម