ជីវិតកម្សាន្ដ
បាត់មុខ ១ ខែ អៀ ម៉េងលិ ចេញមកម្តងនេះជះរាងសិចស៊ីប្លែកភ្នែក
តារាស្រីដែលនិយមការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចី កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ថ្មីៗនេះត្រូវបានគេកត់សម្គាល់ថា នៅលើទំព័រហ្វេសប៊ុករបស់នាងហាក់ស្ងប់ស្ងាត់សកម្មភាពមានរយៈពេលប្រមាណ ១ ខែមកហើយ ខណៈមានអ្នកគាំទ្រខ្លះឆ្ងល់ថា តើនាងមានបញ្ហាអ្វី?។
![អៀ ម៉េងលិ ទម្លាយរឿងឪពុក ចុះចោលខ្លួន និងម្តាយ ប្រមាណ២០ឆ្នាំ - CEN](https://cen.com.kh/wp-content/uploads/2022/01/photo_2022-01-13_12-54-35.jpg)
សំនួរនេះ កន្លងមកមិនត្រូវបានសាមីខ្លួនកញ្ញា អៀ ម៉េងលិ បញ្ជាក់ប្រាប់ពីមូលហេតុនោះទេ។ ប៉ុន្តែក្រោយពេលដំណឹងនោះរសាត់បាត់មួយរយៈខ្លី ក៏ស្រាប់តែស្រស់ស្រី អៀ ម៉េងលិក ចេញមកម្តងនេះធ្វើឲ្យអ្នកគាំទ្រ និងមហាជនពិសេសកំលោះៗជ្រួលជ្រើមគ្រប់គ្នាជាមួយសម្រស់ដ៏សិចស៊ីប្លែកភ្នែករបស់នាងនាពេលនេះ។
![តារាសិចស៊ី អៀ ម៉េងលិ ផ្ទុះប្រតិកម្ម និងផ្ដាំទៅអ្នករិះគន់ថា «កុំពូកែទើសនឹងផ្លូវជីវិតរបស់នាងពេក មើលតែផ្លូវជីវិតខ្លួនឯងឲ្យល្អទៅ!»](http://image.freshnewsasia.com/2020/id-154/fn-2021-07-21-16-41-28-4.jpg)
បង្ហោះរូបភាពសិចស៊ីបញ្ចេញសាច់ខ្ចី ក្នុងឈុតស្បៃសរំលេចសម្រស់កញ្ញា អៀ ម៉េងលិ បាននិយាយដោយខ្លីថា Welcome back all fan នឹកណាស់លោកអើយ Facebook block ១ ខែប្រហែលភ្លេចយើងអ ស់ហើយមិនដឹង។ បន្ទាប់ពីឃើញបែបនេះ មានមតិលើកឡើងថា ស្លៀកពាក់អញ្ចឹងឃើញហើយព្រឺសម្បុរឡើងបះរោមពិតជាស្អាតខ្លាំងមែនហើយអូន។ ខ្លះទៀតថា សិចស៊ីស្អាតៗក្រុមហ៊ុនFacebook គាត់មិនចង់ឲ្យគេមើល គាត់ទុកឲ្យតែក្រុមហ៊ុនមើលទេ។ ខូចភ្នែកអ្នកមើលអស់ហើយ។
![តារាសម្តែងស្រីវ័យក្មេងសាច់សរខ្ចីទ្រលុកទ្រលន់ដែលនិយមភាពស៊ិចស៊ី កញ្ញា អៀ ម៉េងលិ បានបកស្រាយក្រោយមានអ្នកឆ្ងល់ថា ធ្វើការអី មានឡានមាន ...](https://www.phkachhoukmedia.com/wp-content/uploads/2021/07/7472B981-34B1-4C66-9D85-87413A280269.jpeg)
ជាការពិតតារាស្រីកញ្ញា អៀ ម៉េងលិ ជារឿយៗនាងតែងបង្ហាញមុខជាមួយរូបសម្ផស្សដ៏សិចស៊ីបើទោះបីជាតារាស្រីរូបនេះ ត្រូវរងការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមក៏ដោយ។ តួយ៉ាងកាលពីថ្មីៗកន្លងទៅនេះ ស្រីស្អាត អៀ ម៉េងលិ ក៏បានបង្ហោះរូបភាពសិចស៊ីជាច្រើនសន្លឹកឲ្យមហាជន និងអ្នកគាំទ្របានឃើញគ្រប់គ្នាផងដែរ។
![អៀ ម៉េងលិ ទម្លាយរូបស៊ីអារម្មណ៍នៅកន្លែងហែលទឹក ឃើញហើយចង់ភាំង! – Popular Magazine](https://1.bp.blogspot.com/-ZNTmEVmL5-0/X8RznDvZBeI/AAAAAAAAvv0/ga693aBMnykmLX62ez7i10yU-gHK9-iJACLcBGAsYHQ/s960/photo_2020-11-30_11-21-43.jpg)
ទន្ទឹមគ្នានៃការបង្ហោះនោះ ក៏មានការសរសើរ និងរិះគន់ខ្លះៗដែរ។ ថ្វីត្បិតតែយ៉ាងនេះ ក្រោយទម្លាយការពិតជាមួយភាពសិចស៊ីនេះ ម៉េងលិ កន្លងមកធ្លាប់បានបញ្ជាក់ប្រាប់ថា ការស្លៀកពាក់ គឺជាសម្រស់ខាងក្រៅមិនប្រាកដថា សិចស៊ីសុទ្ធតែអស់សាច់ទាំងអស់ទេ តែក៏មិនឲ្យសិចស៊ីហួសពេកដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/03/FB_IMG_1646365740478.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/FB_IMG_1646365731909.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/FB_IMG_1646365725833.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/FB_IMG_1646365734414.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/FB_IMG_1646365736199.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/FB_IMG_1646365738098.jpg)
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ