ជីវិតកម្សាន្ដ
Tiger Beer នាំមកនូវពិព័រណ៍សិល្បៈគំនូរដ៏ធំបំផុតនៅប្រទេសកម្ពុជា
ដើម្បីស្វាគមន៍ Year of the Tiger ស្រាបៀរថៃហ្គឺរ បាននាំមកជូននូវកម្មវិធី Murals for Cambodia Festival ដោយសហការជាមួយ FT Gallery និង FONKi។ Murals for Cambodia Festival ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27 ខែកុម្ភៈ កន្លងទៅនេះ ក្នុងនោះមានការតាំងពិព័រណ៌សិល្បៈក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងការប្រគំតន្ត្រី នៅមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-6-1024x683.jpg)
កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជាដែលបានទទួលស្វាគមន៍វិចិត្រករដែលមានទេពកោសល្យដូចជា MAUY & NAP MSV ដែលជាវិចិត្រករល្បីមកពីប្រទេសថៃ TONES វិចិត្រករជនជាតិខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស YSK MIKE វិចិត្រករក្នុងស្រុក រួមទាំង TWOONE វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី Jean Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជានិង RYYSA សិល្បករជនជាតិខ្មែរ-ហូឡង់។ MAUY MSV ជាវិចិត្រករថៃផ្នែកគំនូរតាមដងវិថី បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈ គំនូររូបខ្លាលើជញ្ជាំង ដែលជាគំនូរដ៏ធំជាងគេបំផុតក្នុងកម្មវិធីនេះផងដែរ ដែលមានទីតាំងនៅបរិវេណ Tiger Plaza, Factory Phnom Penh។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-4-1024x681.jpg)
ក្រៅពីផ្ទាំងគំនូរ និងការតាំងពិព័រណ៌សិល្បៈ ក៏មានការប្រគំតន្ត្រីជាមួយនឹងការសំដែងរបស់ DJ និងក្រុម Hip Hop យ៉ាងសំបូរបែបដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Nikki Nikki តារាចំរៀងនិងអ្នកនិពន្ធបទចម្រៀង Original Song រូបនេះបានបកស្រាយចំរៀងស្នាដៃថ្មីរបស់ខ្លួន បន្ថែមទៀតនោះក៏មានការសម្តែងរួមគ្នាជាមួយ កញ្ញា Marie Thach និងសិល្បករផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញា Marie Thach ក៏បានបង្ហាញពីជំនាញ DJ របស់គាត់ជាមួយស្ទីលបែប House & Funk ដែលធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-5-1024x683.jpg)
ស្វាគមន៍ឆ្នាំថ្មី Year of the Tiger! ពី Tiger Beer តែងតែលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប បង្ហាញនូវភាពជឿជាក់ និងបញ្ចេញសក្ដានុពលរបស់ខ្លួន។ អ្នកនាង គង់ សូរីដា Senior Brand Manager របស់ Tiger Beer បានមានប្រសាសន៍ថា “គោលបំណងធំបំផុតរបស់ Tiger Beer គឺចង់បំផុសគំនិត ឱ្យអ្នកទាំងអស់គ្នាមានក្តីស្រមៃខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងអបអរភាពជឿជាក់របស់ខ្លួនឯង។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/must-included-3-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/must-included-4-1024x681.jpg)
នៅក្នុង Year Of The Tiger ពួកយើងមិនគ្រាន់តែបំផុសគំនិតឱ្យមនុស្សគ្រប់រូបបន្តក្ដីស្រមៃរបស់ពួកគេនោះទេ ប៉ុន្តែលើសពីនេះយើងនឹងជំរុញភាពក្លាហានដើម្បីឱ្យពួកគេសម្រេចនូវគោលដៅនោះអោយបាន។Tiger ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំងដែលបានសហការជាមួយ FONKi និង FT Gallery ដើម្បីបង្កើតកម្មវិធីដ៍អស្ចារ្យមួយនេះឡើង ហើយនឹងទន្ទឹងរង់ចាំបន្តនូវព្រឹត្តិការណ៍សិល្បៈ និងតន្ត្រីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
អំពី Murals for Cambodia
Murals for Cambodia គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំបន្ទាប់ពីការបើកសម្ពោធ FT GALLERY កាលពីឆ្នាំមុន។ FT GALLERY តែងតែប្រមូលផ្ដុំវិចិត្រករក្នុងស្រុក និងអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីៗមកបង្ហាញស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើននៅឯមជ្ឍមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងFactory Phnom Penh។ តាមរយៈព្រឹត្តិការណ៍នេះដែរ FT Gallery ព្រមទាំងអ្នកគ្រប់គ្រង់/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេសសម្រាប់ឆ្នាំខាងមុខនេះបន្តទៀត។
អំពី Tiger Beer
Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1932។ Tiger Beer គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ សព្វថ្ងៃនេះ ឈរនៅលំដាប់លេខមួយក្នុងអាស៊ី និងជាម៉ាកផលិតផលដែលមានភាពរីកចម្រើនលឿនជាងគេបំផុត។ Tiger Beer មានលក់នៅលើទីផ្សារជាង 50ប្រទេសទូទាំងពិភពលោក។ ការជម្នះគ្រប់បែបយ៉ាងដើម្បីផលិតចេញនូវសមិទ្ធផលដ៏ល្អឥតខ្ចោះដែលមានរសជាតិដិត និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ Tiger បានរកឃើញនូវវិធីដែលអាចនាំអ្នកទៅកាន់ភាពស្រស់ស្រាយថ្មីមួយដែលមិនធ្លាប់មានពីមុនមក ហើយ Tiger ក៏បានសម្រេចអ្វីដែរគ្រប់គ្នាគិតថាមិនអាចទៅរួចជាច្រើនទសវត្សរ៍មកហើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/03/Must-include-6-1024x681.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-8-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-1-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/must-include-5-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-7-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/optional-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/must-include-2-683x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/must-include-1-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច