ជីវិតកម្សាន្ដ
លោក ឈិន ឡុង បរិច្ចាគបរិក្ខាពេទ្យដល់ហុងកុងដើម្បីកម្ចាត់កូវីដ
តារាភាពយន្តអន្តរជាតិរបស់ចិន លោក Jackie Chan ដែលនៅខ្មែរល្បី ឈិន ឡុង បានចូលរួមចំណែកក្នុងការបរិច្ចាគបរិក្ខាពេទ្យដល់ទីក្រុងហុងកុងដែលកំពុងរងការរាតត្បាតខ្លាំងដោយរលកទី៥នៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីរាយការណ៍ថា តារាភាពយន្តអាយុ៦៧ឆ្នាំបានបរិច្ចាគឧបករណ៍ធ្វើតេស្តរហ័សចំនួន១០ម៉ឺនប្រអប់ ម៉ាស់ចំនួន១លាន ព្រមទាំងឯកសណ្ឋានពេទ្យ(PPE)ដើម្បីការពារខ្លួន៣ម៉ឺនឈុតសម្រាប់បុគ្គលិកសុខាភិបាល។
លោក ឈិន ឡុង ដែលស្ថិតនៅទីក្រុង Xiamen ប្រទេសចិន ត្រូវបានគេមើលឃើញថា កំពុងជួយរៀបចំការដឹកជញ្ជូនបរិក្ខាទាំងនោះទៅកាន់ទីក្រុងហុងកុង។ តារាភាពយន្តវាយតប់បានជួយលើក ដាក់រៀបចំ និងជញ្ជូនដែលត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះសកម្មភាពរបស់លោក។

ជាមួយគ្នានេះ លោក ក៏មិនភ្លេចឈប់ដើម្បីថតរូបជាមួយកម្មករមុនពេលចាកចេញ។ ដូចលោក ឈិន ឡុង ដែរ តារាភាពយន្តហុងកុងផ្សេងៗទៀតក៏បានចូលរួមបរិច្ចាគដើម្បីជួយដល់ការទប់ស្កាត់កូវីដ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក