Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហើបតម្លៃខ្លួនច្រៀងត្រឹមតែ ៦ បទ បានលុយរហូតខ្ទង់ម៉ឺនដុល្លារ

បានផុស

នៅ

​តារាចម្រៀង​ដែលមាន​ងារ​ជា​ឧកញ៉ា ខេ​មរៈ សិរីមន្ត បច្ចុប្បន្ន​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​ លោក​មិន​ត្រឹមតែ​ជោគជ័យ​លើ​អាជីព​សិល្បៈច​ម្រៀង​ប៉ុណ្ណោះ​ទេ ​គឺ​ថែមទាំង​កំពុង​ក្តោបក្តាប់​លើ​មុខ​ជំ​នួញ​អចលនទ្រព្យ​យ៉ាង​ណែន​ពេញដៃ​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នា​ដែល​អាជីព​សិល្បៈ និង​មុខ​ជំនួញ​កាន់តែ​ជោគជ័យ​ហើយ​រីកដុះដាល​ខ្លាំង​នោះដែរ​ថ្មីៗ​នេះ​ ស្រាប់តែឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសទម្លាយតម្លៃខ្លួនក្នុងការឡើងឆាកតន្ត្រីច្រៀងត្រឹមតែ ៦ បទប៉ុណ្ណោះបានលុយរហូតខ្ទង់ម៉ឺនដុល្លារ។​ ការទម្លាយ​នេះ ​បានធ្វើ​ឲ្យ​អ្នក​មហាជន ​និង​អ្នកគាំទ្រ​ជាច្រើន​ចាប់​អារម្មណ៍​គ្រប់គ្នា​។​

​បើតាម​ការ​បង្ហើប​ពី​សំ​ណា​ក់​តារាចម្រៀង​លោក​ ខេមរៈ សិរីមន្ត បានលើកឡើង​កាលពី​ថ្មីៗ​កន្លងទៅ​ថា សម្រា​ប់ត​ម្លៃ​ខ្លួន​ក្នុង​ការឡើង​ច្រៀង​តាម​ឆាក​តន្ត្រី​ម្តងៗ​គឺកំណត់​ចំនួន​បទ​ចម្រៀង​ពោលគឺ ​ច្រៀង​​លោក​ទទួលបាន​រហូតដល់​ទៅ​ ១០ ០០០ ​ដុល្លារ​ឯណោះ​។​ នេះហើយ​ជា​ចំណុច​ជោគជ័យ​មួយ​លើ​វិថី​សិល្បៈ​កន្លងមក​។​

​គួររម្លឹកថា​កំពូល​តារាចម្រៀង​ គឺ​លោក ខែម ប៊ុន​ថៃ ​ហៅ ខេមរៈ សិរីមន្ត កាលពី​ថ្មីៗ​នេះ​ត្រូវបាន​ព្រះ​ក​រុណា ព្រះបាទសម្តេច ព្រះបរមនាថ​ នរោ​ត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា​ឧកញ៉ា​។ ​តាមរយៈដំណឹង​នេះដែល​ភ្លាមៗ​នោះគេ​ឃើញ​មាន​អ្នកគាំទ្រ​ និង​មិត្តភក្តិ​សិល្បៈរួម​អាជីព​ជា​ច្រើន​បានបង្ហាញ​ការភ្ញាក់ផ្អើល​ព្រមទាំង​សម្តែង​ការ​ចូល​រួម​អបអរ​គ្រប់គ្នា​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម