ជីវិតកម្សាន្ដ
ប៊ុត សីហា សន្យាឈប់ធ្វើអ្នកម្តាយពិបាកចិត្តដូចមុន
តារាចម្រៀង និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ខណៈដែលទីផ្សាយចម្រៀងរបស់លោកហាក់មានភាពស្ងប់ស្ងាត់មួយសន្ទុះធំក្រោយពេលបែកធ្លាយព័ត៌មាន អាស្រូវជាបន្តបន្ទាប់នោះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនស្ទើរតែភ្លេចមុខបាត់ទៅហើយ។

ជាមួយគ្នានៃការបាត់មុខពីសិល្បៈមួយរយៈនេះដែរតារាចម្រៀងប្រុសលោក ប៊ុត សីហា ថ្មីៗនេះបានប្រកាសដោយទទួលស្គាល់ពីកំហុសឆ្លងរបស់ខ្លួន និងបានសច្ចាជាមួយអ្នកម្តាយជាទីស្រលាញ់ថា លោកឈប់ធ្វើឲ្យម្តាយ-ឪពុកពិបាកចិត្តដូចមុនទៀតហើយពោលគឺ សីហា បានសន្យាកែប្រែរាល់កំហុសដែលធ្លាប់កើតមានឡើងកន្លងមក។

តារាចម្រៀងលោក ប៊ុត សីហា បានបញ្ចេញសំណេរទៅកាន់ម្តាយថា អរគុណអ្នកម្តាយដែលបានផ្តលកំណើតខ្ញុំទោះបីក្នុងគ្រួសារអ្នកស្រុកស្រែជីវភាពមិន សូវជាធូរធារតែពុកម៉ែផ្តល់ក្តីស្រលាញ់ដល់កូនចៅគ្រប់គ្នា។ ក្នុងមួយជីវិតរបស់កូននេះ ក៏សងនូវគុណលោកទាំងពីរមិនគ្រប់ឡើយឲ្យកូនសុំទោសផងណា ដែលពេលកន្លងមកធ្វើឲ្យពុកម៉ែពិបាកចិត្តគិតពីខ្ញុំ។

លោក ប៊ុត សីហា បានបញ្ជាក់បន្ថែមទៀតថា កូនសន្យាឈប់ធ្វើឲ្យម៉ែពិបាកចិត្តទៀតហើយមើលថែសុខភាពវិញណាម៉ែណា។ ទន្ទឹមគ្នានេះ ក៏មានការលើកទឹកចិត្តដោយខ្លះលើកឡើងថាស៊ូៗក្មួយត្រូវតែជោគជ័យម្ដាយក្មួយបងប្រុសបងស្រីក្មួយលំបាកយូរហើយ ក្មួយត្រូវតែប្រឹងដើម្បីក្រុមគ្រួសាររបស់ក្មួយទៅថ្ងៃខាងមុខមានជីវភាពសមរម្យដូចគេឯងគ្រប់គ្នា សង្ឃឹមថាក្មួយមិនឱ្យបងស្រីពិបាកចិត្តទៀតទេ។



គួររម្លឹកថា កន្លងមកបន្ទាប់ពីរងនូវរឿងអាស្រូវពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀននិ ងពាក្យចចាមអារ៉ាមរិះគន់មួយចំនួនទៀត គេសង្កេតឃើញថា អតីតម្ចាស់ពានកម្មវិធីចម្រៀងលំដាប់ពិភពលោកT he VoiceCam bodia រដូវកាលទី ១ លោក ប៊ុត សីហា ហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ខណៈប្រជាប្រិយភាពក៏មានការធ្លាក់ចុះ បើទោះបីជាលោកខំប្រឹងស្ដារកេរ្ដិ៍ឈ្មោះឡើងវិញយ៉ាងណាក្តី៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ