ជីវិតកម្សាន្ដ
Aum ធ្វើឱ្យហ្វេនលាន់មាត់ព្រាត ក្រោយចូលរួមបុណ្យសព Tangmo
នាយប់ទីមួយនៃពិធីកាន់ទុក្ខរបស់តារាសម្ដែង Tangmo Nida នៅព្រះវិហារសេរីភាព ក្រុងបាងកក កាលពីល្ងាចមិញ តារាស្រីជួរមុខប្រទេសថៃ Aum Patcharapa បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរសឹងគ្រប់គ្នា ដែលនាងមិនប្រកាន់ខ្លួនជាកំពូលតារា ហើយបែរជាមកអង្គុយជជែកជាមួយគេឯងយ៉ាងសុភាព នៅលើកម្រាលឥដ្ឋទៅវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មានសថៃ Sanook បានឱ្យដឹងថា Bird ដែលជាមិត្តប្រុសរបស់ Tangmo បានមកនិយាយលេង និងស្វាគមន៍ជាមួយក្រុមកំពូលតារាស្រី Aum Patcharapa ប៉ុន្តែពួកគេមិនបានជ្រើសរើសអង្គុយនៅលើកៅអីភ្ញៀវនោះទេ បែរជានាំគ្នាអង្គុយលើកម្រាលឥដ្ឋ ខណៈអ្នកខ្លះលុតជង្គង់ អ្នកខ្លះទៀតចោងហោង ជជែកគ្នាយ៉ាងជិតស្និទ្ធ។

បន្ទាប់ពីរូបថតប៉ុន្មានសន្លឹករបស់ Aum បានចែកចាយលើបណ្ដាញ Instagram ហ្វេនៗនាំគ្នាខមមិនសរសើរនាងគ្រប់គ្នាថា នាងមិនត្រឹមតែមានចិត្តបុណ្យជួយឧបត្ថម្ភពិធីបុណ្យសពនោះទេ ថែមទាំងដាក់ខ្លួនគួរឱ្យគោរពស្រឡាញ់ទៀតផង៕






ប្រែសម្រួល៖ សន្យា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ