ជីវិតកម្សាន្ដ
អ្នកច្នៃម៉ូដឈុតតំណាងជាតិពន្យល់ ក្រោយថៃប្រតិកម្មឈុត «អនុក្សត្រីបាយសីតេជៈ»
បន្ទាប់ពីមានជែកវែកញែក និងការរិះគន់លើឈុតតំណាងជាតិឈ្មោះ «អនុក្សត្រី បាយសីតេជៈ»ដែលច្នៃដោយអ្នកច្នៃម៉ូដ លី ភត្ត្រារដ្ឋហ្វុង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅថៃមួយចំនួនដោយយល់ថាមិនល្អ។

ចំណែកខ្លះទៀត ក៏បង្ហាញការមិនគាំទ្រដោយលើកហេតុផលក្រោមលេសថា បណ្តាអ្នកគាំទ្រនៅថៃបានបដិសេធ និងសំលៀកបំពាក់ជាតិរបស់MQCមួយនេះ ដោយគេបានសរសេរថា ប្រឆាំងនឹងការស្លៀកពាក់បែបនេះ។ វាពិតជាមិនស័ក្ដិសមទេ ដែលរបស់អស់ទាំងនេះជារបស់ដែលប្រជាជនឡាវ និងថៃគោរពបូជា។ តើអ្នកយកធ្វើឈុតមួយនេះឡើងមក បានដោយរបៀបណា? ដាក់បាយសីលើជើងយករបស់ខ្ពស់ធ្វើដាក់នៅកន្លែងទាប។


យ៉ាងណាមិញក្រោយមានការរិះគន់ និងបញ្ចេញមតិខាងលើពីខាងភាគីមហាជនថៃ ភ្លាមៗនោះអ្នកច្នៃម៉ូដតំណាងជាតិចេញមុខបកស្រាយ និងបង្ហាញនូវហេតុផលច្បាស់ៗពន្យល់ដល់ភាគីថៃវិញថា«សុំបកស្រាយតែប៉ុណ្ណឹងមុនប្រកួត។ តួនាងជាតួបាយសីពីដើមដល់ចុង គឺប្រៀបប្រដូចតួនាងជាបាយសីទាំងមូលត្រង់ជើង គឺប្រៀបជាដើមចេករំព័ន្ធដោយក្បាច់បាយសីតែម្ដង ។

ត្រង់ពេលបាយសីធ្វើពិធីរួចហើយបោះចោលដើរជាន់ពីលើវិញហេតុអី្វក៏រអៀសខ្លួនផង ទោះបោះចោលក៏នៅជាបាយសីគោរព ឬមួយបោះចោលហើយលែងមានន័យអ្វីៗយើងជាអ្នកបង្កើត ដូច្នេះរាល់មតិរិះគន់ក្នុងន័យស្ថាបនាក្រុមយើងខ្ញុំទទួលយកតែសូមកុំជាន់ពន្លិច អរគុណសម្រាប់ការគាំទ្រឈុតមួយនេះ។ អរគុណប្រជាជនថៃដែរឈឺក្បាលនៅមិនសុខ។ Miss Queen Cambodia។


សូមបញ្ជាក់ថាការប្រឡងនេះ បានកំពុងរៀបចំធ្វើឡើងនៅក្នុងស្រុកដោយមានបវរកញ្ញាភេទទី ៣ ច្រើនរូបមកប្រជែងគ្នា ដើម្បីប្រជែងមកុដ។ ចំពោះអ្នកឈ្នះនឹងបន្តទៅកាន់ឆាកអន្តរជាតិហើយ និងបង្វឹកហាត់បន្ថែមទៀតមុនពេលបានឡើងដល់ឆាកដ៏ពិសេសនៅឯក្រៅប្រទេស៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?