Connect with us

ជីវិតកម្សាន្ដ

រ៉េត ស៊ូ​ហ្សា​ណា ចង់​វិល​ទៅ​រក​អតីតកាល ​ខណៈអ្នកគាំទ្រ​លើកទឹកចិត្ត​គ្រប់គ្នា​

បានផុស

នៅ

​តារា​ចម្រៀង​និង​អតីត​បេក្ខនារី​ប្រឡង​កម្ម​វិធី​លំដាប់ថ្នាក់​ពិភពលោក​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ស្រប​ពេល​ដែល​អាជីព​សិ​ល្បៈ​ទទួល​បាន​ការ​គាំទ្រ ​និង​មាន​ប្រជាប្រិយភាព​លើ​ទីផ្សារ​ចម្រៀង​កាន់តែ​ច្រើន​នោះ ​ឃើញ​ថា​រូប​សម្ផស្ស​តារា​វ័យក្មេង​រូបនេះ ​កាន់តែ​ប្រែប្រួល​ស្រស់​ស្អាត​ខ្លាំង​ ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នា​នេះ​ដែរ ​បើ​គិត​មកដល់​ពេល​បច្ចុប្បន្ន រ៉េត ស៊ូ​ហ្សា​ណា ក៏​មាន​អាយុ​ពេញវ័យ​គួរ​ឲ្យ​ស្រ​លា ញ់​មិន​ចាញ់​តារា​ស្រីៗ​រៀមច្បង​ឯទៀត​ឡើយ​។​ យ៉ាង​ណា​មិញ​កាន់តែ​ឈាន​ដល់​វ័យ​កាន់តែ​ពេញ​រូប​ពេញ​រៀង ក៏​ស្រាប់តែ ស៊ូ​ហ្សា​ណា បែរជា​ប្រកាស​ខ្លួន​ចង់​វិល​ទៅ​រក​រឿង​អតីតកាល​វិញ​។​

​ជាក់ស្តែង​តារា​ស្រី​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បាន​លើក​ឡើង​ដូច្នេះ​ថា ​កាលពី​នៅ​ក្មេង​នឹក​ស្រមៃ​ចង់​ចាស់​ដល់ពេល​ធំ​ឡើង ​ចង់​ត្រឡប់​ពេលវេលា​ទៅ​ក្មេង​វិញ​ ព្រោះ​ពេល​នៅ​ក្មេង​មិន​ត្រូវ​គិត​ច្រើន​ដឹង​តែ​ស​ប្បាយ ភ្លេច​ខ្លួនៗ​ឆ្នាំក្រោយ​អាយុ​២១​ឆ្នាំ​ឲ្យ​គត់​។​ ក្រោយ​ពី​មានការ​លើកឡើង​នេះ ​ក៏​មាន​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​ បាន​បង្ហាញ​ការ​លើកទឹកចិត្ត​និង​សរសើរ​ថា​ នាង​ជា​ក្មេង​ល្អ​គួរ​ឲ្យ​ស្រលាញ់​។​

​ហ្សា​ណា ជា​ក្មេង​ល្អ​សុភាព​ចិត្ត​ធ្ងន់​ខំ​ធ្វើ​ការ​ខំ​រៀន​លំបាក​ ហើយ​តែ​កុំ​គិត​ច្រើនពេក​ត្រូវ​ខំ​រៀន​ឲ្យ​ចប់​ណា​ស៊ូៗ​ឡើង ហ្សា​ណា នៅ​ក្មេង​ណាស់​តែ​រៀន​បាន​ច្រើន​សុំ​សរសើរ​ អ្នកខ្លះ​គេ​អាយុ​ច្រើនជាង ហ្សា​ណា តែ​រៀន​បាន​តិច អញ្ចឹង​កុំ​ពិបាកចិត្ត​ត្រូវ​តស៊ូៗ​សូម​ឲ្យ​ហ្សា​ណា​ជួប​តែ​មនុស្ស​ល្អៗ ប្រាថ្នា​ការងារ​អ្វីៗ​បានសម្រេច​ដូច​បំណង អំពើ​ល្អ​មិន​សាបសូន្យ​។​ នេះ​ជា​សំណេរ​របស់​អ្នកគាំទ្រ​លើកទឹកចិត្ត រ៉េត ស៊ូ​ហ្សា​ណា​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​សុខ ពីសី បង្ហាញមូលហេតុ ត្រូវបង្ខំចិត្តនៅតែ​ក្នុងផ្ទះមិន​ចេញ​ក្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម