ជីវិតកម្សាន្ដ
ផ្ទុះការគាំទ្រ ! គង់ ចាន់រដ្ឋា និងតារាកូនភ្លោះ ពួតដៃគ្នាចេញបទថ្មី មុខសញ្ញា អប់រំបញ្ហាគ្រឿងញៀ ន
ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងចាប់អារម្មន៍ខ្លាំង ក្រោយពេលតារា ចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា បានពួតដៃគ្នាជាមួយតារាកូនភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្រ ចេញបទថ្មីមានចំណងជើងថា មុខសញ្ញា ខណៈបទនេះច្រៀងលក្ខណៈអប់រំពាក់ព័ន្ធក្មេងទំនើង។

តាមរយៈបទ មុខសញ្ញា ដែលជាការច្រៀងរួមគ្នារវាងតារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា និងតារាកូន ភ្លោះបន្ទាប់ពីបញ្ចេញផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូប ទើបតែបានរយៈពេលខ្លីប៉ុណ្ណោះ គឺកត់សម្គាល់ឃើញមានអ្នកគាំទ្រ ហើយចំនួនទស្សនាកើតឡើងខ្លាំងស្ទើរមិនគួរឲ្យជឿឡើយ។


លើសពីនេះទៀតនោះ មិនត្រឹមតែល្បីខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូបទេ គឺបទនេះក៏កាន់តែផ្ទុះនៅលើបណ្តាញសង្គមTiktokផងដែរ ។ បទ មុខសញ្ញា របស់ គង់ ចាន់រដ្ឋា និងតារាកូនភ្លោះនេះដែរ ក៏បានត្រៀមចេញជា MV ឆាប់ៗខាងមុខនេះ។
កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ឲ្យដឹងថា បទ មុខសញ្ញា ដែលជាការច្រៀងរួមគ្នាជាមួយតារាកូនភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្រ នេះដែរពេលនេះបានថតចប់រួចរាល់ហើយ ពោលគឺត្រៀមនឹងចេញMVឆាប់ៗខាងមុខនេះហើយ នាងបន្តថាអ្វីដែលកាន់តែសប្បាយចិត្តនោះនៅត្រង់ថា បន្ទាប់ពីបទនេះចេញមិនទាន់បានប៉ុន្មានផង គឺមានចំនួនគាំទ្រនិងចែករំលែកច្រើនស្ទើរនឹកស្មានមិនដល់ឡើយ។

តារាចម្រៀង គង់ ចាន់រដ្ឋា បានបញ្ជាក់បន្ថែមថា បទនេះមានអត្ថន័យអប់រំពាក់ព័ន្ធគ្រឿងញៀនផងដែរ ខណៈការសម្តែងក៏មានការផ្ចិតផ្ចង់ជ្រើសរើសទីកន្លែងនិងប្លង់ថតល្អៗទៀតផង ដើម្បីបានដឹងកាន់តែច្បាស់សូមប្រិយមិត្តទស្សនានិងស្តាប់ដូចខាងក្រោមនេះ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ រ៉េត ស៊ូហ្សាណា ចង់វិលទៅរកអតីតកាល ខណៈអ្នកគាំទ្រលើកទឹកចិត្តគ្រប់គ្នា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត